អង់គ្លេស៖ តារាចម្រៀងរ៉េប ជនជាតិស្បែកខ្មៅ ឈ្មោះ Joe Christie រើសបានលុយ £10 ដែលជ្រុះពីហោប៉ៅនារីម្នាក់ ហើយគាត់ក៏ប្រញ៉ាប់ប្រញ៉ាល់ តាមពីក្រោយនាង ដើម្បីប្រគល់វាឲ្យនាងវិញ តែចៃដន្យអីបែរជានាង ឆ្លើយតបមកវិញឡើងចុកឈាម។

ក្នុងពេលដែលលោក Joe Christie កំពុងធ្វើដំណើរដោយថ្មើរជើង នៅតាមបណ្តោយផ្លូវ Streatham High Road ក្នុងទីក្រុងឡុងដ៏ គាត់ក៏រើសបានលុយ £10 (ប្រហែល១៥ដុល្លារអាមេរិក) ជ្រុះពីហោប៉ៅនារីម្នាក់ រួចក៏ប្រញ៉ាប់ប្រញ៉ាល់ដើរតាមនាង ដើម្បីប្រគល់វាឲ្យនាងវិញ។

នៅពេលដែលលោក Joe តាមទៅដល់នារីម្នាក់នោះ រួចនិយាយប្រាប់នាងថា នាងបានជ្រុះលុយ ប៉ុន្តែនិយាយមិនទាន់ចប់ចុងចប់ដើមផង ស្រាប់តែនាងឆ្លើយតប មកគាត់វិញថា៖ "ឲ្យខ្ញុំសុំទោស ខ្ញុំមិនមានចំណាប់អារម្មណ៍ ទៅលើប្រុសស្បែកខ្មៅនោះទេ!" ហើយនាងក៏បាន ប្រញ៉ាប់ប្រញ៉ាល់ដើរចេញទៅ ទាំងលោក Joe និយាយមិនទាន់ចប់សេចក្តីនៅឡើយ។

លោក Joe ក៏បានយកលុយនោះត្រឡប់មកវិញ រួចបានបង្ហោះរូប នៅលើបណ្តាញសង្គម ដោយបានសរសេរ ប្រាប់អំពីសាច់រឿងខាងលើ ធ្វើឲ្យមនុស្សជាច្រើនសម្តែងការហួសចិត្ត ពីរឿងនោះផងដែរ មិនតែប៉ុណ្ណោះរូបថតនោះ ទទួលបានការចែករំលែក រហូតដល់ ៥,២៥០ និងអ្នកចុចចូលចិត្តដល់ទៅ ១០០,០០០ ឯណោះ៕

ប្រភព Lollipopsg 

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]