ភ្នំពេញ៖ តារាសម្តែងស្រី ស៊ិចស៊ី កញ្ញា បេនីយ៉ាំង ជាតារាស្រីវ័យក្មេងមួយរូប ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ ជាមួយនឹងស្ទាយលេងខ្លួន និងសម្រស់ផូរផង់របស់នាង។ ហើយកាលពីថ្មីៗនេះដែរ  នាងក៏ត្រូវបានអ្នកលេងបណ្តាញសង្គម នាំគ្នាយកសម្រស់របស់នាង ទៅប្រៀបធៀបជាមួយនឹង តារាស្រីថៃ  Pancake Khemanit។

កាលពីប៉ុន្មានថ្ងៃមុន មានអ្នកលេងហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថត បេនីយ៉ាំង  និងនាង Pancake  ទៅដាក់ប្រៀបផ្ទឹមនឹងគ្នា​ ហើយថែមទាំងសរសេរសារថា "ម្នាក់នឹងមែន ថាមុខដូច បេនីយ៉ាំង តែបេនីយ៉ាំង ស្អាតជាងម្នាក់នឹង១០ដង ឆ្ងល់ខ្មែរយើង ទៅជ្រើមអីជាមួយ តារាស្រុកគេ តារាខ្មែរ ស្អាតៗចេះខ្វះអី"

បន្ទាប់ពីសារ និងរូបថតនេះ ត្រូវបានសាយភាយពេញបណ្តាញសង្គមរួចមក ក៏បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក​ភាគច្រើន បញ្ចេញមតិរៀងៗខ្លួនផងដែរ ដែលអ្នកខ្លះ បានសរសេរថា បេនីយ៉ាំង ពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់ ដូចពាក្យគេនិយាយមែន។ រីឯអ្នកខ្លះទៀត បានពោលពាក្យថា តារាស្រីថៃ Pancake គឺនាងមានសម្រស់ស្អាតពីធម្មជាតិ គ្មានការកែកុនអ្វីទាំងអស់ មិនដូចកញ្ញា បេនីយ៉ាំង វះកាត់កែសម្ផស្សអស់ហើយ ទម្រាំបានប៉ុណ្ណឹង។

យ៉ាងណាមិញ នេះគ្រាន់ជាមតិមួយចំនួនរបស់អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើការប្រៀបធៀប សម្រស់តារាស្រីខ្មែរ និងតារាស្រីថៃ។ ហើយសម្រាប់កញ្ញា បេនីយ៉ាំង ក៏មិនទាន់មានការប្រតិកម្មនៅឡើយទេ ទៅលើរឿងដែលគេយករូបនាង ទៅប្រៀបផ្ទឹម នឹងតារាស្រីថៃបែបនេះ៕ ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ?​



ខាងឆ្វេង រូបកញ្ញា បេនីយ៉ាំង និង ខាងស្តាំ ជារូបតារាស្រីថៃ Pancake


កញ្ញា បេនីយ៉ាំង


តារាស្រីថៃ Pancake




មតិរបស់អ្នកលេងសង្គមហ្វេសប៊ុក

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]