ចិន៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុស Jimmy Lin បានក្លាយជាឪពុកគេហើយ ដែលរូបគាត់ ទទួលបានកូនប្រុសភ្លោះមួយគូតែម្តង។

តារាប្រុសវ័យ៤១ឆ្នាំរូបនេះ បានប្រកាសឈ្មោះ កូនប្រុសភ្លោះរបស់គាត់ថា Jenson និង Kyson កាលពីថ្ងៃសៅរ៍ ក្នុងគណនី Weiboរបស់គាត់។ ហើយលោក ក៏បានសរសេរសារដែរថា "ព្រះអង្គច្បាស់ទាំង២របស់ពួកយើង បានកើត ដោយជោគជ័យហើយ អរគុណអ្នកទាំងអស់គ្នា" 

ចំពោះកូនប្រុសច្បង ឈ្មោះ Jenson  មានទម្ងន់ ២.៦គីឡូក្រាម ហើយ Kyson មានទម្ងន់ ២.៦៤គីឡូក្រាម នេះបើតាមសេចក្តីរាយការណ៍ ពីប្រភពព័ត៌មាន។

ជាពិសេស កូនភ្លោះប្រុសមួយគូនេះ គឺខុសដាច់ពីគ្នា ​ដូច្នេះវាពិតជាងាយស្រួល ក្នុងពន្យល់ពីភាពខុសគ្នារបស់ពួកគេ។ ហើយលោក Jimmy Lin  បាននិយាយប្រាប់សារព័ត៌មានថា Jenson មុខស្រដៀងបងប្រុសរបស់គេ ឈ្មោះ Kimi អាយុ៦ឆ្នាំ  ហើយ Kyson គឺមានលក្ខណៈពិសេសគួរឲ្យស្រឡាញ់ ហើយថែមទាំងមានត្របកភ្នែក២ជាន់ ដែលអាចឲ្យយើង មើលឃើញយ៉ាងច្បាស់តែម្តង។

ជាមួយគ្នានោះដែរ លោក Lin  និងភរិយារបស់គាត់ គឺនាង Kelly បានសម្រេចចិត្តដាក់ឈ្មោះ ឲ្យកួនភ្លោះថា Jenson និង Kyson នេះ ព្រោះថា ពួកគេចង់បានចុងចួនដូចគ្នា ហើយឈ្មោះរបស់កូនភ្លោះនោះ គឺផ្តើមដោយអក្សរ "J  និង K" ៕








កូនប្រុសច្បងរបស់លោក Jimmy Lin វ័យ៦ឆ្នាំ 

ប្រភព បរទេស
ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]