ភ្នំពេញ៖ តារាចម្រៀងស្រី ទឹកដមសម្លេងផ្អែម គួរឲ្យស្រលាញ់ កញ្ញាសុគន្ធ និសា ម្សិលមិញនេះ បានទម្លាយប្រាប់ដល់ក្រុមការងារ Khmerload ដោយផ្ទាល់មាត់ ឲ្យដឹងថា នាងពិតជាបានសម្រេចចិត្ត ចាកចេញពីផលិតកម្ម ថោន ប្រាកដមែន។

ចំហាយពាក្យចចាមអារ៉ាម ដែលបានសាយភាយ លេចលឺវិលវុលកន្លងមកថា កញ្ញា សុគន្ធ និសា ចង់ចាកចេញពីផលិតកម្មថោន រឹតតែរុញច្រានដំណឹងនេះ ផ្ទុះអណ្តែតទៅទើរលើចុងអណ្តាតមហាជន និងប្រភពមួយចំនួនគន្លាស់យ៉ាងជាក់ច្បាស់ថា រូបនាងអាចនឹងត្រឡប់ទៅកាន់ផលិតកម្មហង្សមាសវិញ ខណ:លោក សុខ ជំនោរ ដែលជាអតីតគូស្នេហ៍ ក៏ត្រូវបានប្រភពព័ត៌មានក្នុងស្រុករាយការណ៍ថា រូបគាត់ហ៊ានអះអាងដល់ទៅ ៩០ភាគរយឯណោះ ថាសុគន្ធ និសា នឹងចូលមកកាន់ទ្រនំចាស់វិញ។ ភ្ជាប់នឹងដំណឹងដែលមហាជនរំពឹងយ៉ាងមុតមាំនេះដែរ កញ្ញា សុគន្ធ និសា បានបញ្ជាក់ឲ្យ Khmerload ដឹងថា រូបនាងពិតជាចេញពីថោនមែន តែរឿងចូលហង្សមាសវិញ នាងសុំមិនទាន់និយាយអ្វីទេ ចង់ឲ្យទស្សនិកជន ចាំតាមដានដោយខ្លួនឯងតែម្តង៕

ប្រិយមិត្តមានមតិយ៉ាងណាដែរ?

 








ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា