សប្ដាហ៍​ដំបូង​នៃ​កម្មវិធី​​ប្រកួត​បាល់​បោះ Cambodia Basketball Challenge(CBC) ប្រចាំ​ឆ្នាំ​២០១២​នឹង​បើក​ឆាក​​​ឡើង​​​ថ្ងៃ​សៅរ៍​ទី ១១​សីហា​ចុង​សប្ដាហ៍​នេះ​​ហើយ​នៅ Beeline Arena ​ខាង​កើត​ស្ពាន​ជ្រោយចង្វា​ ចាប់​ពី​ម៉ោង​២​រសៀល​តទៅ​។

នៅ​ថ្ងៃ​បើក​​​មុខ​​កម្មវិធី​​ជើង​ឯក​ដ៏​ធំ​​នា​ឆ្នាំ​ដំបូង មួយ​នេះ មាន​ការ​ប្រកួត​​៤​គូ។ ក្នុង​នោះ​ក្រុម Sabay ក្ដាម​ប្រៃ (Sabay Salty Crabs) ត្រូវ​​​ប្រឈម​មុខ​ដាក់​​ក្រុម Mobitel XG Warriors នៅ​ម៉ោង​២​រសៀល ពោល​ប្រកួត​មុន​គេ។

ទាក់ទិន​នឹង​ការ​​ចូល​រួម​ស្វែង​រក​​ជើង​ឯក​ក្នុង​កម្មវិធី​ ខាង​លើ​នេះ​ ប្រធាន​ក្រុម​​ Sabay ក្ដាម​ប្រៃ​លោក Kim Kennethមាន​ជំនឿ​ចិត្ត​ថា​ Sabay ក្ដាម​ប្រៃ នឹង​​មាន​វាសនា​ល្អ​ក្នុង​កម្មវិធី​មួយ​នេះ។ Kim បន្ថែម “ពួក​យើង​សង្ឃឹម​ថា​ នឹង​ពួត​ដៃ​គ្នា​​បាន​ល្អ​បំផុត​គ្រប់​ប្រកួត​ ហើយ​យើង​គិត​​ថា​យើង​នឹង​ធ្វើ​បាន​ល្អ”​។

Cambodia Basketball Challenge ឆ្នាំ​២០១២ មាន​ក្រុម​ចូល​រួម​សរុប​​៨​​ក្រុម​ រាប់​បញ្ចូល​ទាំង Sabay ក្ដាម​ប្រៃ​។ ក្រុម​ទាំង​៨​រួម​មាន Sabay ក្ដាម​ប្រៃ​, Mobitel XG Warriors, CCPL Heart, Seila Meas, HTPS Mike’s Burger Knights, Phnom Penh Dragons, Raid-Alaxan FR និង Team Sharky។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​វិល​ជុំ មុន​នឹង​​ជម្រុះ​បន្ត។

កម្មវិធី​ប្រកួត​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ

កីឡា​បាល់​បោះ ជា​ប្រភេទ​កីឡា​ដែល​​កំពុង​ស្រូប​​បាន​ការ​គាំទ្រ​​ជា​ខ្លាំង​នៅ​បរទេស ពិសេស​សហរដ្ឋ​អាមេរិក។ ដោយ​​ឡែក​កម្មវិធី​បាល់​បោះ​នៅ​កម្ពុជា​ Cambodia Basketball Challenge ត្រូវ​បាន​រៀប​ចំ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ ក្រោម​ការ​ចាប់​ដៃ​​រវាង​ក្រុម​ហ៊ុន​ Sabay និង​ Banzai។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​រាល់​ចុង​សប្ដាហ៍​ ថ្ងៃ​សៅរ៍​និង​អាទិត្យ​ ១​ថ្ងៃ​៤​ប្រកួត​នៅ Beeline Arena ខាង​កើត​ស្ពាន​​ជ្រោយចង្វា។ ប្រិយមិត្ត​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី ពោល​មិន​លក់​សំបុត្រ​ទេ៕

ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់ Facebook Page របស់​ Cambodia Basketball Challenge បាន​ដោយ​ចុច​ត្រង់​នេះ! 

អត្ថបទផ្ដល់ដោយ Sabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]