ភ្នំពេញ៖ តារាចម្រៀង សំឡេងពិរោះផ្អែមស្រទន់ បែបស្អក អ្នកនាង យក់ ថិតរដ្ឋា ក្រោយពីបានផ្អាកពីអាជីពសិល្បៈ មួយរយៈពេលធំទៅ សម្ងំសម្រាលកូនទី២មក គេសង្កេតឃើញថា សាច់ឈាមរបស់នាង ហាក់មានភាពទ្រលុកទ្រលន់ មានព្រលឹង ព្រលះជាងមុនរហូតមក ដល់មានអ្នកគាំទ្រ នាងជាច្រើន បានធ្វើការរិះគន់នាង យ៉ាងចាស់ដៃថា នាងមិនស្អាត និងមិនសមជាតារាចម្រៀង ។

ទន្ទឹមនឹងមានការរិះគន់នោះ ម្ចាស់សាម៉ីខ្លួន អ្នកនាង យក់ ថិតរដ្ឋា បានចេញមុខបញ្ចេញកំហឹងថា នាងដឹងថាខ្លួននាងយ៉ាងណា ការថែរក្សា រាងយ៉ាងណា ដោយខ្លួនឯង ហើយកុំមករិះគន់នាងអី។

តាមរយៈ Facebook របស់តារាចម្រៀងចាស់វស្សា អ្នកនាង យក់ ថិតរដ្ឋា បានសរសេរបង្ហោះ ជាសាធារណៈឲ្យដឹងថា « ហេតុអីក៏នៅពេល ដែលឃើញថា ខ្ញុំអង្គុយរួមតុ ជាមួយមិត្តគ្រប់ពេល អ្នកទាំងអស់គ្នា គេចូលចិត្តថាខ្ញុំញុំាច្រើនមកពីយើងធាត់ពេក បានគេចូលចិត្តថាឲ្យចឹង គ្រប់ពេលតែបើយាយឲ្យត្រង់ ទៅមិនថាពេលណាៗទេមិត្ត និងបងប្អូនមានតែបង្ខំឲ្យខ្ញុំ ព្រោះខ្លាចខ្ញុំដួល ព្រោះរាល់ពេលខ្ញុំមិន សូវហូបអី ច្រើនទេ តែពេលពួកគេឃើញ គឺចាំតែបាញ់គ្រប់ពេល ដែលខ្ញុំបង្ហោះរូបភាពម្តងៗ» ។

តារាស្រីរូបនេះក៏បានរៀបរាប់ បែបចង់ឲ្យមានអ្នកយល់ចិត្តទៀតថា « អរគុណការស្រលាញ់ នឹងយកចិត្តទុកដាក់ តែក៏កុំចូលចិត្តនាំគ្នា វិនិច្ឆ័យមនុស្សតាមរយៈ រូបភាព ខ្លាំងពេក ត្រូវរៀនយកចិត្តគេដាក់ចិត្ត ខ្លួនអែងខ្លះផង សុំទោសខ្ញុំអត់ចង់និយាយទេ តែពេលខ្លះវាស៊ាំដែរ ព្រោះដដែលៗពេក »។

តារាចម្រៀងក្នុងផលិតកម្មហង្សមាស អ្នកនាង យក់ ថិតរដ្ឋា គឺជាតារាចម្រៀងស្រីមួយដួង ដែលបានរៀបការសាងគ្រួសារ ជាមួយអតីត តារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយរហូតមកដល់ពេលនេះនាងនិងស្វាមី បានទទួលចំណងដៃ អាពាហ៍ពិពាហ៍គឺកូនប្រុស២នាក់។ ហើយទន្ទឹមគ្នានោះដែលរូបរាងកាយរបស់នាង ដែលធ្លាប់មានរាងស្វែល ក៏ប្រែមកជាមានសាច់ឈាម ធាត់ជាងមុនផងដែរ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត