អាមេរិក៖ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Leonardo DiCaprio តារាសម្តែងជាតួឯកប្រុស ក្នុងខ្សែភាពយន្តហូលីវូដ ដ៏ល្បីល្បាញ TITANIC បានអំពាវនាវទៅដល់ មនុស្សទូទាំងពិភពលោក ឲ្យមកទស្សនាប្រាសាទអង្គរវត្ត ឲ្យបានគ្រប់ៗគ្នា។

នៅពេលដែលពិធីករបានចោទសួរថា៖ "តើទីកន្លែងណាខ្លះ ដែលលោកចង់ទៅសម្រាក និងគេចឆ្ងាយពីហូលីវូដបន្តិច?" លោក Leonardo បានឆ្លើយថា៖ "មានកន្លែងពីរ ដែលដក់ជាប់ក្នុងអារម្មណ៍ខ្ញុំជាងគេ។ ខ្ញុំបានធ្វើដំណើរកម្សាន្ត នៅកន្លែងល្អៗជាច្រើន។ កន្លែងមួយពិសេស ក្នុងចំណោមកន្លែងជាច្រើនទៀតគឺ ព្រៃអាម៉ាហ្សូន ដែលវាហាក់នៅឆ្ងាយ ពីជីវិតមនុស្សបន្តិច តែទីនោះពិតជាស្រស់ស្អាតខ្លាំងណាស់។ វាបានធ្វើឲ្យខ្ញុំនឹកឃើញអំពីក្តីសុបិន្តកាលពីកុមារភាពរបស់ខ្ញុំ។ វាជាកន្លែងធម្មជាតិដ៏ស្អាតស្អំមួយ"។

លោក Leonardo បាននិយាយទៀតថា៖ "កាលពីដំណើរកម្សាន្ត ក្នុងពេលថ្មីៗនេះ មានទីកន្លែងមួយដែលខ្ញុំចង់អំពាវនាវ ដល់អ្នកទាំងអស់គ្នា ឲ្យទៅទស្សនា គឺប្រាសាទអង្គរវត្ត នៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាគឺជាទីកន្លែងវេទមន្តមួយ ដែលខ្ញុំបានទៅដល់ផ្ទាល់។ ប្រជាជននៅទីនោះ គឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ ហើយអ្នកអាចនឹងវង្វេងនៅក្នុងតំបន់ប្រាសាទទាំងនោះទៀតផង។ វាគឺជាទីកន្លែងដ៏ស្រស់ស្អាតបំផុត ដែលខ្ញុំបានឃើញ"។

លោក Leonardo DiCaprio គឺជាតារាសម្តែងអាមេរិក និងជាផលិតករខ្សែភាពយន្ត ដែលមានឈ្មោះពេញ Leonardo Wilhelm DiCaprio កើតថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ដែលដំបូងឡើយ គាត់បានបង្ហាញខ្លួន ជាតួអង្គក្នុងឈុតពាណិជ្ជកម្មផ្សេងៗ ហើយក្រោយមក លោកបានមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលត្រូវគេស្គាល់សឹង ទូទាំងសាកលលោកបន្ទាប់ពីសម្តែង ជាតួ​ឯកប្រុសឈ្មោះ Jack ក្នុងភាពយន្តហូលីវូដ ដ៏ល្បីល្បាញ TITANIC កាលពីកំឡុងឆ្នាំ ១៩៩៧៕ 



ប្រភព Asiaone

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]