អង់គ្លេស៖ ទឹកជ្រោះមួយកន្លែង​ដែលរីងស្ងួតអស់រយៈពេលជាច្រើនរយឆ្នាំ ប្រែក្លាយជា មានជីវិត ក្រោយពីមានព្យុះ Desmond។

Malham Cove ចាប់ផ្ដើមមានទឹកឡើងវិញ ក្រោយពីទទួលរងនូវទឹកភ្លៀងដ៏ធ្ងន់ធ្ងរ ប្រហែលជា មួយសប្ដាហ៍នេះ ដែលវាមានរយៈកម្ពស់ ជិត ៦១ម៉ែត្រ ហើយនឹងត្រូវបាន គេជឿជាក់ថា ជាទឹកជ្រោះដ៏ខ្ពស់បំផុតនៅក្នុង អង់គ្លេស។ គួរបញ្ជាក់ថា ប្រហែលជា ២០០ឆ្នាំនេះ វាបានរីងស្ងួត ដែលមិនមានទឹកហូរនោះទេ តែនាពេលនេះ វាចាប់ផ្ដើមដំណើរការឡើងវិញ ហើយ Malham Cove នេះគឺជា ច្រាំងថ្មដ៏ខ្ពស់ ដែលមានទីតាំងស្ថិតនៅ ខាងក្រៅភូមិ Malham នៃ ស្រុក North Yorkshire។ 

មួយវិញទៀត ទីកន្លែងនេះធ្លាប់ត្រូវបាន  បង្ហាញនៅក្នុងខ្សែភាយន្ដរឿង Harry Potter and the Deathly Hallows ភាគ១ ដែលជាកន្លែង Hermione និង Harry ធ្វើដំណើរទៅដល់។ ក៏ដូចជា ផ្ទៃខាងលើដ៏ធំទូលាយ និងទីតាំងទូទៅនៃ Malham ក៏ធ្លាប់មាន វត្ដមាននៅក្នុងរឿងភាគThe Trip starring Steve Coogan and Rob Brydon ផងដែរ។

ជួបជាមួយនឹងអ្នកគ្រប់គ្រងទូទៅនៃ National Trust Malham Tarn Estate លោក Martin Davies បាននិយាយថា ទឹកជ្រោះនេះ ប្រហែលជាមិនមាន ទឹកហូរទៀតនោះទេ តែបែរជាចាប់ផ្ដើមឡើងវិញម្ដងទៀត ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃពុធមុននេះ។

សូមើលរូបភាពខាងក្រោម៖








ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]