កីឡា៖ វាគឺជារឿងដ៏អស្ចារ្យមួយ ដែលក្លឹបបាល់ទាត់របស់ ព្រះរាជាណាចក្រកម្ពុជា បឹងកេតអង្គរ អាចយកឈ្នះទៅលើ ក្លឹបបាល់ទាត់ជើងខ្លាំង Becamex Binh Duong របស់ប្រទេសវៀតណាម ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង២ ដើម្បីអាចឡើងទៅដល់ វគ្គផ្តាច់ព្រ័ត្រជាមួយនឹង ក្លឹបបាល់ទាត់របស់ប្រទេសថៃ ក្នុងពានរង្វាន់ Toyota Mekong Club ឆ្នាំ២០១៥។

លទ្ធផលមួយនេះ បានកំពុងតែក្លាយជាប្រធានបទ ដ៏ពេញនិយមសម្រាប់ អ្នកលេងក្នុងបណ្តាញសង្គម ជាពិសេសគឺ ហ្វេសប៊ុក ដោយមានអ្នកស្នេហាវិស័យបាល់ទាត់ជាច្រើន បានធ្វើការចែករំលែកតៗគ្នា និងមានមតិផ្សេងៗគ្នាជាច្រើន ត្រូវបានលើកឡើង តែទន្ទឹមនឹងនោះ ក៏នៅមានវីដេអូមួយទៀត ទាក់ទងទៅនឹងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់នេះផងដែរ ក៏កំពុងតែទទួលបានការ ចែករំលែក និងការបញ្ចេញមតិយ៉ាងច្រើនដូចគ្នា។


ទិដ្ឋភាពនៅពេលដែល កំពុងមានការចាប់ដៃគ្នា ទៅវិញទៅមករវាងកីឡាករ រួមទាំងអាជ្ញាកណ្តាល

វីដេអូនោះគឺបាន បង្ហាញនូវទិដ្ឋភាពនៃ ការចាប់ដៃគ្នារវាង កីឡាករដែលជាប្រធានក្រុមនីមួយៗ ជាមួយនឹងក្រុមអាជ្ញាកណ្តាល តែក្នុងនោះវាក៏បាន បង្ហាញនូវសកម្មភាពមិនសមទំនងមួយ ដែលប្រធានក្រុមបឹងកេតអង្គរ គឺកីឡាករ ស៊ូ យ៉ាទី បានលូកដៃទៅ ដើម្បីធ្វើការ​ចាប់ដៃជាមួយនឹង កីឡាករម្នាក់ទៀតដែលជា ប្រធានក្រុម Becamex Binh Duong ជាលក្ខណៈមិត្តភាព ក្នុងកីឡាបាល់ទាត់ តែត្រូវបានប្រធានក្រុម រូបនោះហាក់ដូចជាមិនឃើញ និងមិនបានលូកមកចាប់ដៃ ស៊ូ យ៉ាទី វិញនោះឡើយ ដែលចំណុចនេះហើយ កំពុងតែក្លាយជា ប្រធានបទយ៉ាងក្តៅគគុក នៅក្នុងបណ្តាញសង្គម។

យ៉ាងណាមិញ ក៏នៅមិនទាន់មានការបញ្ជាក់ណាមយយ ឲ្យបានច្បាស់ ជុំវិញសកម្មភាពរបស់ កីឡាករជាប្រធានក្រុម បាល់ទាត់របស់ Becamex Binh Duong នោះនៅឡើយទេ ថាគាត់មិនបានឃើញ ឬយ៉ាងណា៕

តោះចង់ដឹងថាតើ វីដេអូនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]