ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូនេះ នៅសណ្ឋាគារ SUNWAY HOTEL មានការបើកសន្និសីទ សារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើង ផ្តោតសំខាន់លើ បទពិសោធន៍នៃការប្រគុំតន្រ្តី Original ដ៏ធំបំផុត ប្រចាំឆ្នាំ ដែលមានឈ្មោះថា The MIC Cambodia។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA  Event Planner ​បាននិយាយថា "The MIC Cambodia ជាការប្រកួតចម្រៀងមួយ ដែលចម្រាញ់យកបេក្ខជន ដែលមានសមត្ថភាពពិត ក្នុងការតែងនិពន្ធ បទចម្រៀង និងភ្លេងថ្មី មិនចម្លងពីបរទេស។ The MIC Cambodia  មានគោលបំណងសំខាន់ចំនួន៣ គឺផ្តល់ឱកាស និងជាវេទិកា លើកស្ទួយយុវជនខ្មែរ ដែលមានទេពកោសល្យ និងក្តីស្រមៃខ្ពស់អាចចាប់ផ្តើមកសាងនូវភាពល្បីល្បាញ និងស្នាដៃរបស់ពួកគេឲ្យទៅមុខបាន។ ទី២ The MIC Cambodia នឹងក្លាយជាចលករ ជម្រុញការដាំដុះនៃកិត្តិយស និងកេរ្តិ៍ឈ្មោះ នៃវិស័យចម្រៀងរបស់ខ្មែរ តាំងពីទស្សវត្សឆ្នាំ៦០មក។  និងទី៣ កម្មវិធីនេះ នឹងទាក់ទាញ នូវចំណាប់អារម្មណ៍របស់សង្គម ក៏ដូចជាចាប់ផ្តើម នូវការចូលរួម របស់សាធារណជន ក្នុងការលើកតម្តើងនូវវប្បធម៌"


ក្នុងនោះដែរ លោក សូ ស្រណោះ ​ជាគណៈកម្មការវាយតម្លៃ ក៏បានបន្ថែមដែរថា "កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានឃើញកូនខ្មែរជាច្រើននាក់ បានផ្ញើរជាCD ដើម្បីឲ្យពួកយើងជ្រើសរើសយកបទ Original Song​ ដែលធ្វើដោយខ្លួន​ឯងពិត មិនចម្លងពីគេ។ ហើយខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ពេលឃើញពួកគេ ចេះបង្កើតបទចម្រៀងដោយខ្លួនឯង ពួកគេពិតជាធ្វើបានល្អណាស់ លើសពីអ្វីដែលខ្ញុំ គិតទៅទៀត។ ហើយជាពិសេស ពួគគេបានធ្វើឲ្យខ្ញុំ មិននឹកស្មានដល់ថា ពួកគេអាចនិពន្ធបទ ទំនុកភ្លេងបានដោយខ្លួនឯងបែបនេះ។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយ រឺក៏ឆ្នាំបន្តទៀត ប្រជាជនខ្មែរគ្រប់រូប នឹងបានស្តាប់ Original Song យ៉ាងពិតប្រាកដ និងមានគុណភាពទៀតផង ព្រោះថាកូនខ្មែរនាពេលបច្ចុប្បន្ននេះ ពួកគេបានខិតខំព្យាយាម និងមានឆន្ទះយ៉ាងខ្លាំង ក្នុងការធ្វើ Original Song។ ហើយការធ្វើបែបនេះ វាពិតជា លើកមុខមាត់ប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ ព្រោះកុំឲ្យគេគិតថា ប្រទេសខ្មែរ ចេះតែយកបទចម្រៀង ពីប្រទេសដទៃមកច្រៀង"

ចំពោះការប្រគុំតន្រ្តីដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា ហៅកាត់ថា សាលា តិចណូ ហើយទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវវជន និងកីឡា។  ជាពិសេសទៀតនោះ ក៏មានវត្តមានកំពូលតារាល្បីៗ ជាច្រើនដូចជា លោក ហេង ពិទូ លោក ហ្សូណូ កញ្ញា NIKKI លោក កាន់ពេជ្រ កញ្ញា ADDA លោក សូ ស្រណោះ អ្នកនាង ម៉េង កែវពេជ្ជតា និង កវីល្បីឈ្មោះ សុខ​ ចាន់ផល ផងដែរ។ ហើយកំពូលតារាចម្រៀង កិត្តិយសទាំងនេះ នឹងមានការសម្តែងដ៏អស្ចារ្យលើបទចម្រៀង Original ជាង៣០បទ របស់ខ្លួន នៅលើឆាកតន្ត្រីដ៏ធំមួយនេះ។ មិត្តយុវវ័យអាចចូលរួមរាំកំសាន្តស្រែកហ៊ោ និង​ច្រៀងតាមបទ ចម្រៀង ដែលកំពុងតែពេញនិយម ។ សូមចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយវប្បធម៌ជាតិខ្មែរ ហើយអ្នកអាចទាក់ទងជាវសំបុត្រចូលរួម តាមរយៈទូរស័ព្ទ គឺ០១២ ២៣០ ១៤០  និង ០១០  ៩១១ ៧៧៦៕


លោក ហេង ពិទូ


 លោក កាន់ពេជ្រ


កញ្ញា ADDA



ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ