ម៉ារ៉ុក៖ ឃ្លីបថតបានដោយកាមេរ៉ាសុវត្ថិភាព ក្នុងសណ្ឋាគារមួយកន្លែង នៅទីក្រុងកំពង់ផែ Casablanca នៃប្រទេសម៉ារ៉ុក ត្រូវបានទម្លាយ និងបង្ហោះលើវិបសាយយូធូប ព្រមទាំងត្រូវបានសារព័ត៌មានល្បី នៅបរទេសចុះផ្សាយឲ្យដឹង កាលពីពេលថ្មីៗនេះផងដែរ អំពីសកម្មភាពបំពានរបស់កីឡាករប្រដាល់សេរីម្នាក់ ដែលត្រូវគេស្គាល់ថាជាមិត្តភក្តិរបស់កីឡាករបាល់ទាត់ Cristiano Ronaldo ផងដែរ។

កីឡាករប្រដាល់ល្បីឈ្មោះ សញ្ជាតិម៉ារ៉ុក ឈ្មោះ Badr Hari វ័យ៣០ឆ្នាំ ត្រូវគេប្រទះឃើញដើរចូលមកក្នុងសណ្ឋាគារ ជាមួយរឹកពារបែបក្រអឺតក្រទម រួចសំដៅចូលទៅទះជនរងគ្រោះជាបុគ្គលិកសណ្ឋាការ ចំផ្ទៃមុខមួយដៃតែម្តង។

ដោយឡែក បើយោងទៅតាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឲ្យដឹងថា កីឡាករ Ronaldo វ័យ ៣០ឆ្នាំ ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបបាល់ទាត់ Real Mardrid នៅលីកកំពូលអេស្ប៉ាញរូបនេះ ត្រូវបានប្រភពមួយចំនួនអះអាងថា មានទំនាក់ទំនងស្រលាញ់ភេទដូចគ្នា (ខ្ទើយ) ជាមួយកីឡាករប្រដាល់ ឈ្មោះ Hari ផងដែរ។ កីឡាករបាល់ទាត់ ដែលឈ្នះពានរង្វាន់ Ballon dOr ៣លើក រូបនេះ ត្រូវប្រភពបង្ហើបថា តែងតែទៅជួបនឹងកីឡាករ Badr Hari ជាញឹកញយ ក្នុងគោលបំណង កៀកកើយណែបណិតគ្នា។

គួររំលឹកផងដែរថា កីឡាករ Badr Hari ធ្លាប់សារភាពកាលពីពេលមុនៗ រួចមកហើយដែរថា រូបគេពិតជាមានអារម្មណ៍ឆាប់ឆេវឆាវ ហើយអាចច្រឡោតតោតទោង បានគ្រប់ពេលវេលាទប់អារម្មណ៍មិនជាប់ រាល់ពេលមានការរំខាន។

យ៉ាងណាក្តី ពាក្យចចាមអារ៉ាម ដែលមានទៅលើកីឡាករ Ronaldo គេនៅមិនទាន់ដឹងច្បាស់ ថាជាការពិតឬអត់នៅឡើយទេ៕


ប្រភព៖ DailyMail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]