ឥណ្ឌូនេស៊ី៖ វីដេអូបុរសវ័យជំទង់ម្នាក់ ដែលជាប់គាំងនៅក្នុងរថយន្ដទំនើបមួយគ្រឿង និងចុចទូរស័ព្ទដៃ ហើយកំពុងតែមាន ការចែកចាយច្រើន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ បានឲ្យដឹងថា បុរសនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុកមនុស្ស ៣នាក់ ក្នុងអំឡុងពេល បើកប្រណាំងរថយន្ដ នៅលើផ្លូវដ៏មមាញឹកមួយ ហើយសម្លាប់អ្នកថ្មើរជើងម្នាក់ ដែលគាត់កំពុងតែដើរផ្សារជាមួយនឹង ប្រពន្ធ។

នេះបើប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កហេតុ មានឈ្មោះ Wiyang Lautner អាយុ ២៤ឆ្នាំ ជាម្ចាស់រថយន្ដ Lamborghini ត្រូវបានចាប់ខ្លួន បន្ទាប់ពី បាត់បង់ម្ចាស់ការ ក្នុងអំឡុងពេលបើករថយន្ដប្រណាំងនឹង រថយន្ដ Ferrari ។ ក្នុងហេតុការណ៍នេះ Wiyang Lautner បានបើកបុក ប្ដីប្រពន្ធចំណាស់មួយគូ ដែលធ្វើឲ្យបុរសជាប្ដី ឈ្មោះ Kuswanto វ័យ ៥១ឆ្នាំស្លាប់នៅក្នុងហេតុការណ៍នេះ និង បុកអ្នកបម្រើប្រុសម្នាក់ ឈ្មោះ Mujianto អាយុ ៤៤ឆ្នាំ នៅក្នុងទីក្រុង Surabaya កោះ Java ប្រទេស ឥណ្ឌូនេស៊ី។ នេះបើតាមសាក្សីដែលឃើញ ផ្ទាល់ភ្នែកបាននិយាយ ប្រាប់ប៉ូលីសឲ្យដឹងថា​ លោក  Kuswanto ត្រូវបានរថយន្ដនេះអូសនិង ស្លាប់គួរឲ្យអាណោចអាធម មុននឹងរថយន្ដនេះ ជិះទៅបុកនិង​ ជាប់គាំងជាមួយនឹងដើមឈើ។

ក្រោយពីមានហេតុការណ៍នេះ គេប្រទះឃើញ សាកសពលោក Kuswanto គេងស្ដូកស្ដឹងនៅលើថ្នល់ ខណៈដែល ប្រពន្ធគាត់ និងអ្នកបម្រើប្រុសនោះ រងរបួសជើង ដែលស្ថិតនៅមិន ឆ្ងាយប៉ុន្មានពីរូបគាត់ រីឯ Wiyang Lautner បានចេញខ្លួនមកតាមកញ្ចក់ទ្វាររថយន្ដ ហើយទាញទូរស័ព្ទដៃ មកចុុច និងនិយាយទូរស័ព្ទ។

គួរបញ្ជាក់ថា លោក Kuswanto  និងភរិយា ជាអ្នករស់នៅជិតភូមិ Kaliasin ហើយនៅក្នុងហេតុការណ៍នេះ គាត់ទាំងពីរនាក់ កំពុងតែឈរទិញទឹកដោះគោ។ នាពេលនេះ  Wiyang Lautner ត្រូវបានប៉ូលីសឃុំខ្លួន នៅឯស្ថានីយ៍ប៉ូលីស Dukuh Kupang៕

វីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]