ភ្នំពេញ៖ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និង តារាប្រុស គឹម សីហា ដែលគ្រប់គ្នាបានស្គាល់ ថាជាគូស្នេហ៍នឹងគ្នា រាប់ឆ្នាំមកហើយនោះ តែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជារឿយៗ មិនថានៅក្នុង ឬក៏ក្រៅរង្វង់សិល្បៈនោះទេ។

កាលពីម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុក របស់កញ្ញា គង់ ចាន់ស្រីមុំ បានបង្ហោះរូបថតមួយសន្លឹក ដោយបានសរសេរសារឆ្លើយឆ្លងគ្នា យ៉ាងមានន័យថា៖

"មិនមែនចង់អង្គុយនៅខាងក្រោយទេណា! 
បង៖ អូនទៅអង្គុយនៅខាងក្រោយទៅ វាត្រជាក់មិនក្តៅ កុំអង្គុយខាងមុខធ្វើឲ្យអូនខ្មៅ ខូចសាច់ណា។
អូន៖ កុំអី ធ្វើចឹងមើលមកបងឯង ដូចតៃកុងឡានអូនចឹង អាក្រក់មើលណាស់ 
បង៖  បងមិនឲ្យអ្នកណាមកធ្វើជាតៃកុងឡានអូនទេ បងសុខចិត្តធ្វើជាតៃកុងឡាន និង មើលថែរក្សារជីវិតអូនអស់មួយជីវិត ok ទេ ?
អូន៖ ក្នុងចិត្ត ( រំភើប) តប៖  hmm jor nas Bong Eag nis  thx Huni for take care Oun "

សារដ៏ផ្អែមល្ហែមមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន រំជើបរំជួល​ចិត្តយ៉ាងខ្លាំង ហើយពួកគេ បានជូនពរដល់អ្នកទាំងពីរ ឲ្យចេះស្រឡាញ់គ្នា ជារៀងរហូតផងដែរ៕





លោក គឹម សីហា​ និងកញ្ញា គង់ ចាន់ស្រីមុំ

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ