បង់ក្លាដេស៖ ខាងក្រោមនេះ គឺជារូបភាពដែលបានថត ដោយលោក Claudio Montesano ជាងថតរូបម្នាក់ នៅពេលដែលលោកបានចូល ទៅក្នុងរោងចក្រផលិតខោអាវមួយកន្លែង នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស។

រូបថតទាំងនេះឆ្លុះបញ្ចាំង អំពីជីវិតក្មេងៗដែលត្រូវបង្ខំចិត្ត មកធ្វើការងារក្នុងរោងចក្រខោអាវ  ដោយពួកគេទាំងនោះ​ មានពេលត្រឹមតែកន្លះថ្ងៃក្នុង១សប្តាហ៏តែប៉ុណ្ណោះសំរាប់ឈប់សំរាក ស្របពេលដែលពួកគេរកប្រាក់បានត្រឹមតែ ៣០សេន ដុល្លារអាមេរិក (20p) ប៉ុណ្ណោះក្នុងមួយថ្ងៃ ជាមួយនឹងការងារដ៏ហត់នឿយមួយនេះ។

រោងចក្រផលិតខោអាវទាំងនោះ ត្រូវបានគេដឹងថា ពុំមានសុវត្ថិភាព និងសុខមាលភាពនោះទេ ព្រោះគ្មានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរ ខណៈពេលដែលរោងចក្រទាំងនោះ ផលិតសុទ្ធតែខោអាវសំរាប់ផ្គត់ផ្គងទីផ្សារអន្តជាតិ តែគ្មាននរណាម្នាក់បានដឹងថា តើជីវិតរបស់ពួកក្មេងៗ ដែលជាកម្មករក្នុងរោងចក្រ នោះលំបាកយ៉ាងណាឡើយ៕

ទស្សនារូបភាពខាងក្រោម៖

ការងារដ៏ច្រើនរបស់ពួកគេ តែពួកគេរកកម្រៃបានត្រឹមតែ ២០សេនតែប៉ុណ្ណោះក្នុង១ថ្ងៃ


កម្មកររោងចក្រកាត់ដេរវ័យក្មេង មុជទឹកនៅក្នុងរោងចក្រ ដោយសារការងារ តម្រូវឲ្យទទួលទាន គេង ព្រមទាំងទឹករោងចក្រ




កុងតាក់សំរាប់បើកបិតភ្លើងដែលគ្មានសុវត្ថិភាព





លូទឹកស្អុយដែលគ្មានអនាម័យនៅពីក្រោយរោងចក្រ

ប្រភព៖ Dailymail

ដោយ​៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]