ថៃ៖ កាលពីម្សិលមិញនេះ តារាសម្តែងប្រុសថៃ លោក Nedech Kugimiya បានទៅវត្ត ដើម្បីបួសសងគុណឪពុកម្តាយរបស់គាត់។

ចំពោះតារាប្រុស វ័យ២៣ឆ្នាំរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងបណ្តាញសង្គមនានា ដែលរូបលោក បានបួសជាព្រះសង្ឃ ជាការតបស្នងសងគុណ ដល់ឪពុកម្តាយ។

ភាពដឹងគុណ របស់លោក Nedech Kugimiya បានធ្វើឲ្យអ្នកគាំទ្រ សប្បាយចិត្តយ៉ាងខ្លាំង ពេលឃើញតារាក្នុងដួងចិត្តរបស់ពួកគេ ចេះគោរពស្រឡាញ់ និងកត្តញ្ញូ ចំពោះឪពុកម្តាយបែបនេះ។

គួរបញ្ជាក់ផងដែរថា លោក Nedech Kugimiya  ជាតារាសម្តែងប្រុសថៃ ដ៏ល្បីមួយរូប​ ដែលរូបគាត់បានដើរតួសម្តែង ក្នុងរឿងភាគជាច្រើនរាប់មិនអស់ ហើយមហាជនភាគច្រើន ក៏ពេញចិត្តនឹងទេពកោសល្យ ក្នុងការសម្តែងរបស់គាត់ផងដែរ៕









តារាសម្តែងប្រុសថៃ លោក Nedech Kugimiya

ដោយ៖កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]