កូរ៉េខាងត្បូង៖ កាលពីថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំប្រទេស កូរ៉េខាងត្បូង PSY បានបញ្ចេញ MV បទចម្រៀងថ្មី មួយទៀតហើយ ដែលមានចំណងជើងថា «DADDY»។ បទចម្រៀងថ្មីនេះដែរ ក៏មានការចូលរួម បកស្រាយ ដោយសមាជិក ក្រុមតារាចម្រៀងស្រី ដ៏ល្បី 2NE1 គឺកញ្ញា CL ផងដែរ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មី ពីតារាចម្រៀង PSY ដែលមានចំណងជើងថា «DADDY» នេះ ទទួលបានចំនួនទស្សនា ជិត ៣លានដងហើយ ក្នុងរយៈពេល ត្រឹមតែ ១៥ម៉ោងប៉ុណ្ណោះ។

តារាចម្រៀង សញ្ជាតិកូរ៉េខាងត្បូង វ័យ៣៧ឆ្នាំ Park Jae-sang ឬ PSY រូបនេះ មានឈ្មោះបោះសម្លេងខ្លាំង បន្ទាប់ពីបាន បញ្ចេញវីដេអូចម្រៀង បទ «Gangnam Style» និង «Gentleman»។

យ៉ាងណាមិញ នៅក្នុងវីដេអូចម្រៀងថ្មីនេះ គឺមានភាពខុសប្លែក ជាច្រើន ពីវីដេអូចម្រៀងមុនៗ របស់ PSY ទាំងការសម្តែង ក៏ដូចជាក្បាច់រាំ ផងដែរ៕

តោះ! ទៅទស្សនាវីដេអូចម្រៀង បទ «DADDY» ទាំងអស់គ្នា៖

ប្រភព ៖ YouTube

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]