គ្រប់ជាតិសាសន៍ មិនថាតែបរទេស ឬខ្មែរនោះទេ សុទ្ធសឹងតែ មានបំនងប្រាថ្នាចង់ ជួបជុំក្រុមគ្រួសារ នៅក្នុង ឱកាសពិធីបុណ្យនានា ជាពិសេសគឺ ម្ដាយឪពុក ដែលពួកគាត់ តែងតែ ចង់ទទួលទាន អាហារជាមួយនឹង កូនៗ នៅពេលដែល ពួកគេរស់នៅ ឬធ្វើការនៅទីកន្លែងឆ្ងាយៗ ពីផ្ទះ។

យ៉ាងណាមិញ ថ្ងៃបុណ្យ គ្រិស្ដម៉ាស ដែលជិតឈានមកដល់​គឺ នៅចុងខែធ្នូនេះ ខាងផ្សារទំនើបនៅឯ អាល្លឺម៉ង់ បានផលិតជា ខ្សែវីដេអូខ្លីមួយ ដែលទស្សនាហើយ ពិតជារំជួលចិត្ដ។ វីដេអូខ្លីនេះ ផ្ដោតទៅលើ លោកតាចំណាស់ម្នាក់ ដែលរស់នៅឯកោ ក្នងផ្ទះតែម្នាក់ឯង ជាមួយនឹងឆ្កែសំឡាញ់ ខណៈកូនៗរស់នៅ ទីឆ្ងាយជាមួយនឹង ក្រុមគ្រួសារពួកគេ។ នៅក្នុងនោះ គាត់បានទទួលសារជាសម្លេង ពីកូនៗរបស់គាត់ថា ពួកគេនឹងមិនបានមកជួបជុំ ទទួលទានអាហារ ជាមួយគាត់ ក្នុងថ្ងៃបុណ្យគ្រិស្ដម៉ាសឆ្នាំនេះនោះទេ តែនឹងមាននៅឆ្នាំក្រោយ។

ភាពសោកសង្រេងបានកើតឡើង និងដោយសារតែចង់ជួបជុំកូនៗ លោកតាបានសម្រេចចិត្ដចុងក្រោយ ធ្វើរឿងដ៏ពិសេសមួយ​ នោះធ្វើពុតជាស្លាប់ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖





ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]