ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន ប្រិយមិត្តប្រហែលបានជ្រាបរួចខ្លះមកហើយ ថាកញ្ញា ឌួង ហ្សូរីដា បានធ្វើជាពិធីការិនី សម្រាប់កម្មវិធី ពានរង្វាន់តារាឯកសាំងហ្គាពួរ ដែលជាកម្មវិធីមួយដ៏ពិសេស របស់ស្ថានីយ៍ទូរទស្សន៍ PPCTV។ ប៉ុន្តែសម្រាប់មហាជន ហាក់ដូចជា ចាប់អារម្មណ៍ទៅលើកញ្ញា ឌួង ហ្សូរីដា ដែលរូបនាងបានប្រើភាសាបរទេសក្នុងកម្មវិធីនោះ ស្ទើរតែស្តាប់មិនបាន ហើយពួកគេបានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើនាងទៀតផង។

បន្ទាប់ពីមានមតិវាយប្រហារខ្លាំងៗ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ទៅលើការប្រើប្រាស់ភាសាបរទេស របស់ កញ្ញា ឌួង ហ្សូរីដា បានធ្វើឲ្យអ្នកនាង ចនច័ន្ទ លក្ខិណា ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធ អត់ទ្រាំនឹងតបតរជំនួសមិនបាន នាងបានសរសេរសារ យ៉ាងវែងមួយ និងថាចំៗទៅលើអ្នករិះគន់ ក្នុងហ្វេសប៊ុកថា " អ្នកចេះខ្លាំងគឺស្តាប់មិនបាន អ្នកចេះតិចគេស្តាប់បាន បើខ្លាំងនិយាយម្តងមើល pronunciation ម៉េចដែរ ? ព្រោះតែសំបូរអ្នករិះគន់ ផ្កាប់មុខបែបនេះហើយ បានជាខ្ញុំសុខចិត្តក្រខ្លួន និងខំរកលុយឲ្យកូនរៀនសាលាល្អ ដើម្បីកុំឲ្យខ្មែរគ្នាឯងមើលងាយពេលនិយាយភាសាគេម្តងៗ។ ខ្មែរគឺអញ្ចឹង បើខ្មែរ និយាយភាសាគេមិនច្បាស់តិចតួច នាំគ្នាសើចចំអក រិះគន់ទាល់តែគ្នាក្រាបមុខ និងភក់បានម្នាក់ៗសុខចិត្ត តែបើបរទេសនិយាយភាសាខ្មែរមិនច្បាស់ នាំគ្នាអររំភើប ចង់ហើបគូថពីដី អូយនិយាយគួរឲ្យស្រលាញ់ cute ពិរោះណាស់ សុំនិយាយម្តងទៀតមក ចង់ស្តាប់ណាស់ នេះបានហៅថាខ្មែរ មែនអត់ "? ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?



សាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា

ទស្សនា វីដេអូពេល កញ្ញា ​ឌួង ហ្សូរីដា ធ្វើជាពិធីការិនី ក្នុងកម្មវិធី ពានរង្វាន់តារាឯកសាំងហ្កាពួរ៖



កញ្ញា ឌួង ហ្សូរីដា

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]