ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងល្បឿនលឿន និងគៀរទៅលើ ម៉ូតូរបស់យុវជន២នាក់ ដែលកំពុងឈរជជែកគ្នា លើសួនច្បារកណ្តាល ទ្រូងផ្លូវបណ្តាលអោយដួល ហើយកិនលើយុវជនម្នាក់ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធម៌បំផុត ។

ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដ៏ គួរអោយរន្ឋត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង ២០នាទី យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខធនាគារសួនវឌ្ឍន តាមបណ្តោយផ្លូវ វេងស្រេង ស្ថិតក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះដួង សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេបាន ឃើញយុវជន២នាក់ជិះម៉ូម៉ាក FTR ពណ៍ស មិនចាំស្លាកលេខ ជិះមកតាមបណ្តោយផ្លូវវេងស្រង ទិសដៅពីកើតទៅលិច ពេលទៅដល់កន្លែងកើហេតុបានឈប់ម៉ូតូ រួចនាំគ្នាឈរនិយាយគ្នា លេងនៅលើសួនទ្រូងផ្លូវ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងល្បឿនយ៉ាងល្បឿនមកគៀរជនរងគ្រោះបណ្តាលអោយដួល និងកិនបែកក្បាល ធ្លាយខួរស្លាប់នៅក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៍ ហើយរថយន្តបង្កបាន ព្យាយាមបើក បន្ថែមល្បឿនគេចខ្លួនមិនទទួលខុសត្រូវ ។ ប៉ុន្តែត្រូវសមត្ថកិច្ចដេញ ឃាត់បានទាំងរថយន្តនិង អ្នកបើកបរក្នុងទឹកដីសង្កាត់សំរោងក្រោម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងអ្នកបើករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]