ថៃ៖ មានអ្នកគាំទ្រ ងុបងប់ នឹងតារាស្រីថៃល្បី Aum Patchrapa ម្នាក់ ត្រូវបានគេបោកលុយ អស់ ៨លានបាត (ប្រមាណ ២២ម៉ឺនដុល្លារអាមេរិក)។

នារីរងគ្រោះឈ្មោះ Chayada Chinwanich បានឲ្យដឹងថា មានជនម្នាក់ ឈ្មោះ Patcharawat Khamhaeng  អះអាងថាខ្លួនជាមិត្តភក្តិជិតសិទ្ធរបស់តារាស្រី Aum Patchrapa ។ គេបានមកប្រាប់នាងថា Aum កំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយបានឲ្យខ្លួន (ជនបោកប្រាស់) មកសុំខ្ចីលុយពីនាង (នារីរងគ្រោះ) ដើម្បីចំណាយលើថ្លៃព្យាបាល។

ដោយសារតែនាង Chayada  ជាអ្នកគាំទ្រស្រឡាញ់តារាស្រី Aum ខ្លាំងពេក និងជឿស្លុងទៅលើ បុរសជាជនបោកប្រាស់ម្នាក់នោះ ដែលប្រាប់នាងថា រូបគេជាអ្នកជិតស្និទ្ធបំផុតជាមួយនឹង នាង Aum ទៀតនោះ បានធ្វើឲ្យនាងទន់ចិត្ត ផ្ញើរលុយជាង ១០ម៉ឺនបាត (ប្រមាណ ២,៧៩០ដុល្លារអាមេរិក) ទៅឲ្យគេយកទៅបង់ថ្លៃព្យាបាលរបស់ Aum។ ប៉ុន្តែការខ្ចីលុយនោះ ជនបោកប្រាស់នោះ បានយកពីនាងម្តងហើយម្តងទៀត រហូតទៅដល់ ៨លានបាតឯណោះ។ មិនតែប៉ុណ្ណោះ ជនឈ្មោះ Patcharawat រូបនេះ បាននិយាយប្រាប់ទៅនាង Chayada ថា តារាស្រី Aum នឹងសងលុយវិញ នៅពេលបន្ទាប់ ក្នុងឆ្នាំនេះ (២០១៥)។

ប៉ុន្តែយូរៗទៅបងប្រុសរបស់នាង Chayada  ហាក់ដូចជាកើតការសង្ស័យកាន់តែខ្លាំង ទើបសម្រេចចិត្តទាក់ទង និងសួរទៅកាន់នាង Aum ឲ្យច្បាស់ពីរឿងលុយដែលបានខ្ចីនោះ។ ពេលនោះ Aum បានប្រាប់ថា ​នាងមិនបានដឹងអ្វីនោះទេ ហើយនាងមិនបានឈឺ រហូតត្រូវសុំលុយពីគាត់នោះដែរ និងជាពិសេសទៀតនោះ នាងខានទាក់ទងជាមួយនឹងលោក Patcharawat Khamhaeng  យូរណាស់មកហើយ។

យ៉ាងណាមិញ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត ចំពោះករណីនេះឲ្យកាន់តែច្បាស់ផងដែរ៕





តារាស្រីថៃ Aum Patchrapa

ប្រភព Bangkok.coconut
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]