ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៣០ វិច្ឆិកា ២០១៥ មានករណីទុស្សេចរន្តអគ្គិសនីឆេះបន្ទប់ជួលមួយកន្លែងដែលមានទី តាំងនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
លោក ប៊ុន ធឿន អាយុ៤៧ឆ្នាំ ដែលជាម្ចាស់ផ្ទះជួល បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយហូបបាយល្ងាចជាមួយក្រុមគ្រួសារ ស្រាប់តែមានផ្សែងហុយចេញពីក្នុងបន្ទប់ជួល១ក្នុងផ្ទះរបស់គាត់ គាត់ក៏រត់ទៅមើលក៏ឃើញបែកផ្កាភ្លើងព្រាកៗ ក៏ស្រែកឆោឡាឲ្យអ្នកជិតខាងជួយពន្លត់ ពេលនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យប្រមាណ១០ បំពង់មកជួយបាញ់ពន្លត់ និងហៅឡានទឹកមកជួយអន្តរាគមន៍ផងដែរ ។
ប្រភពបានបន្តទៀតថា ដោយប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ប្រមាណជា១០បំពង់ អគ្គិភ័យក៏បានរលត់ទៅវិញដោយគ្មានខូចខាតទ្រព្យសម្បត្តិអ្វីដុំ កំភួនទេ គ្រាន់តែខ្មៅជញ្ជាំងផ្ទះប៉ុណ្ណោះ ។
នៅកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សូរ ប្លាតុង អភិបាលក្រុង ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដែល២គ្រឿងជារបស់កងរាជអាវុធហត្ថខេត្ត និង២គ្រឿងទៀតជារបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យខេត្ត ផងដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]