ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តកូរ៉ូឡា ក្នុងល្បឿនលឿនបានជ្រុលចង្កូត ទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់២កង់ ហើយរថយន្តបង្កបានបន្តបត់ថយក្រោយ ធ្វើឲ្យបុកជាមួយរថយន្តនីសាន់ ម៉ាកJUKEសេរីទំនើប ដែលមកពីក្រោយរងការខូចខាតខាត ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង៥០នាទីយប់ ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងកើតគល់ស្ពានអាកាស៧មករា ប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺគេឃើញរថយន្ត TOYOTA កូរ៉ូឡាពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ2R.5831 បើកបរដោយស្ត្រីម្នាក់ ទិសដៅពីកើតទៅលិច តាមបណ្ដោយ ផ្លូវកម្ពុជាក្រោម ក្នុងល្បឿនលឿន ខណះដែលមកដល់ចំណុច កើតហេតុមិនប្រយ័ត្ន បានជ្រុលចង្កូតទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់អស់ចំនួន២កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខ តែពេលបើកបុកហើយរថយន្តបង្កមិនព្រមឈប់ នៅស្ងៀុមនោះទេ បានរយ៉ែថយក្រោយបណ្ដាលជ្រុលទៅបុកជាមួយរថយន្តនីសាន់ JUKE សេរីទំនើប ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AD.1413 ដែលបើកបរដោយបុរសស្រីពីរនាក់ក្នុងរថយន្ត ដែលបើកបរស្របទសគ្នា មកពីក្រោយបណ្ដាលឲ្យរងការខូចខាតខាងមុខ ផ្នែកខាងឆ្វេងបន្តិចបន្តួច។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលអោយមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តកូរ៉ូឡា បានសងថ្លៃការខូចខាតទៅភាគីរថយន្តនីសាន់ ដោយបញ្ចប់នៅនិងកន្លែងកើតហេតុតែម្ដង។ ដោយឡែកខាងរថយន្តកូរ៉ូឡានោះបានបង្កឲ្យមានការខូចខាតដល់សម្បត្តិសាធារ: ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចស្ទួចកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]