កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលពីរនាក់ប្រពន្ធរងរបួសជាទម្ងន់ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក NISSAN អត់ពាក់ស្លាកលេខ នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃ ចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច ឲ្យដឹងថា ត្រង់ចំណុចខាងកើត ក្រុង តាខ្មៅ ស្ព័តក្លឹប ប្រហែល១០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ តាមបណ្តោយផ្លូវ១១៥។

គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តម៉ាកNISSAN ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់បាត់ បើកទិសដៅពីកើតទៅ លិចមកដល់ចំណុចលើ បានបុកជាមួយ ម៉ូតូម៉ាកsuzuki smashពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AP 5232។

អ្នកបើកឈ្មោះ ឆន រតនា ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំរលួសខ័ណ្ឌដង្កោ ភ្នំពេញ (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មេីលក្រោយត្រឹមត្រូវ) បេីកបរទិសដៅពីលិចទៅកេីត អ្នករួមដំណើរ ពីក្រោយត្រូវជាប្រពន្ធអ្នកបើក ម៉ូតូឈ្មោះ ពេញ ស្រីណាក់ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា បណ្តាលអោយអ្នកទាំងពីរ រងរបួសធ្ងន់ត្រូវបានរថយន្តស៊ីរ៉ែន របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបាយក្តាំង ចាក់អង្រែក្រោម ចំណែករថយន្តក្រោយ ពេលកើតហេតុ ក៏បានបើកគេចចេញ រួចបានយករថយន្ត មកទុកចោលនៅខាងកើត ប៉ុស្តិ៍កំពង់សំណាញ់ ប្រហែលជា១០០ម៉ែត្រ ត្រូវបានកំលាំងសមត្ថកិច្ច យកមរក្សាទុក ដើម្បីចាត់វិធានការតាមនិតិវិធី៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]