កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតតារាចម្រៀងប្រុស ក្នុងក្រុម U-KISS លោក Dongho បានចូលរោងការ  ជាមួយនឹងភរិយា​ដែលមិនមែន ជាតារាល្បីដូចជារូបលោកឡើយ។

ចំពោះអាពាហ៍ពិពាហ៍ របស់តារាប្រុសវ័យ២១ឆ្នាំរូបនេះ បានប្រារព្ធធ្វើឡើង ដោយភាពស្ងប់ស្ងាត់ មិនអធិកអធមដូចតារាដទៃនោះទេ។ ហើយក៏មានតារាល្បីៗមួយចំនួនតែប៉ុណ្ណោះ បានចូលរួមពិធីរៀបការរបស់គាត់ ដែលមានដូចជា តារាកំប្លែង Byun Ki Soo ​ជាអ្នកដឹកនាំកម្មវិធីក្នុងពិធីរៀបការរបស់ពួកគេ  ហើយលោក Kyuhyun នៅក្រុមចម្រៀង Super Junior និងតារាចម្រៀង McKay Kim ជាអ្នកច្រៀងចម្រៀងអាពាហ៍ពិពាហ៍ដល់ពួកគេ។

ក្នុងនោះដែរ អ្នកលេងកីឡាវាយកូនបាល់ដ៏ល្បី លោក Cho Young Bo បានថតរូប ជាមួយនឹងលោក Dongho ហើយក៏បានបង្ហោះចូល ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ដោយសរសេរសារថា "អបអរសារទរ ក្នុងថ្ងៃរៀបការ របស់អ្នក កូនក្រមុំ កូនកំលោះ។ អ្នកបានរៀបការហើយ ចុះតើពេលណាទៅ ទើបដល់វេនខ្ញុំ"។    

គួរបញ្ជាក់ផងដែរថា​លោក​​​​​​ Dongho ក៏បានធ្លាប់ទម្លាយពីរឿងរៀបការទាំងវ័យក្មេង របស់គាត់ផងដែរ កាលពីប៉ុន្មានថ្ងៃមុន ដែលគាត់បាននិយាយថា "ខ្ញុំពិតជាចង់ រៀបការឲ្យលឿនណាស់ ខ្ញុំពិតជាស្រឡាញ់គូដណ្តឹងរបស់ខ្ញុំខ្លាំង។ ហើយគាត់ក៏បានបន្ថែមដែរថា "ពិតប្រាកដណាស់ មនុស្សភាគច្រើនបានបារម្ភពីពួកយើង ពេលឃើញ យើងរៀបការ ទាំងវ័យក្មេងបែបនេះ ប៉ុន្តែពួកយើង បានពិភាក្សារឿងនេះ ច្រើនដងណាស់មកហើយ មុនពេលរៀបការ"។ ហើយចំពោះលោក Dongho  ក៏បានច្រានចោលនូវ ពាក្យចចាមអារ៉ាមដែរថា វាជាអាពាហ៍ពិពាហ៍មួយ ដោយការបង្ខិតបង្ខំ ហើយគាត់ បានសម្រេចចិត្តរៀបការនេះ គឺដោយសារតែចង់គេចវេស ពីការបម្រើកងទ័ពរបស់គាត់ផងដែរ៕








រូបថតរៀបការ របស់លោក Dongho  អតីតតារាចម្រៀង ក្នុងក្រុម U-KISS 

ប្រភព soompi
ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]