បរទេស៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ ដែលបានកើតឡើងនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា មុននេះបានធ្វើឲ្យពិភពលោក ទាំងមូលមានការតក់ស្លុតជាពន់ពេក ហើយក្នុងនោះមនុស្សជាច្រើនក៏បានចូលរួមរំលែកទុក្ខ និងរំលឹកទៅដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្រោមការបាញ់សម្លាប់ និងបំផ្ទុះគ្រាប់បែកពីក្រុមភេរវករ។

តួយ៉ាងថ្មីៗនេះ តារាបាល់ទាត់ រួមនឹងអត្តពលិកល្បីៗ លំដាប់ថ្នាក់ពិភពលោក សរុបទាំងអស់ ៥២នាក់ បាននាំគ្នាថតនៅក្នុងវីដេអូមួយ ដើម្បីរំលឹកទៅដល់វិញ្ញាណក្ខន្ធ ក៏ដូចជាសម្តែងការសោកស្តាយ ទៅដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍ វាយប្រហារទីក្រុងប៉ារីស កាលពីជាង ២សប្តាហ៍មុននេះ។


Neymar និង Messi ក៏បានចូលរួមថត ក្នុងវីដេអូមួយនេះដែរ

បើយើងមើលនៅក្នុងវីដេអូនោះ យើងនឹងបានឃើញតារាជាច្រើនដួង ដូចជា Cristiano Ronaldo, Lionel Messi, Wayne Rooney, Luis Suarez, Neymar, David Beckham, Ronaldo សុទ្ធតែមានវត្តមាន នៅក្នុងវីដេអូនោះទាំងអស់ បើទោះជាពួកគេមួយចំនួន បានចូលនិវត្តន៍ ពីវិស័យកីឡានេះក៏ដោយ។ ក្រៅពីនេះក៏នៅមាន តារាល្បីៗក្នុងវិស័យកីឡាផ្សេងៗជាច្រើនទៀត រួមមាន Rafael Nadal, Maria Sharapova ជាដើម ហើយអ្វីដែលសំខាន់នោះ គឺពួកគេសុទ្ធតែបាន និយាយនូវពាក្យមួយឃ្លានោះគឺ “Je Suis Paris” ដែលជាឃ្លាមួយក្នុងការ ចូលរួមសោកស្តាយ និងរំលឹកទៅដល់អ្នកដែលបានស្លាប់ នៅក្នុងហេតុការណ៍ដ៏អាក្រក់មួយនោះ។

គូសបញ្ជាក់ផងដែរថា នេះគឺជាវីដេអូដំបូងមួយ ដែលតារាល្បីៗក្នុងវិស័យកីឡាជាច្រើនរូប នាំគ្នាចូលរួមថតជាមួយគ្នា ហើយវាក៏ជាវីដេអូដំបូង ដែលធ្វើឡើងគឺដើម្បីរំលឹកទៅដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍ដ៏សែនអាក្រក់ នាថ្ងៃទី១៣ ខែវិច្ឆិកា ដែលបានកើតឡើងក្នុងទីក្រុងប៉ារីសផងដែរ៕



តារាល្បីៗក្នុងវិស័យកីឡាជាច្រើន ចូលរួមថតក្នុងវីដេអូ "Je Suis Paris"

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]