នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានដឹកនាំក្រុមបុគ្គលិក ប្រមាណជា ៥០នាក់ ធ្វើការសម្អាត ឆ្នេរតូច សង្កាត់កោះរ៉ុង។

សកម្មភាពសម្អាតបរិស្ថាននេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងដំណើរ​កម្សាន្ត​ របស់បុគ្គលិករបស់គ្រឹះស្ថាន នាឱកាសព្រះរាជ​ ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប​និងសំពះព្រះខែ គឺចាប់ពីថ្ងៃ២៤ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអីលស៊ី បានមានប្រសាសន៍ថា ត្បិតថានេះជាដំណើរកម្សាន្តរបស់បុគ្គលិក តែយើងពិតជាអាច ចែករំលែកពេលវេលាខ្លះ ជាមួយបរិស្ថាន ដូច្នេះសកម្មភាពនៅ ក្នុងថ្ងៃនេះ គឺស្របតាមបេសកម្មរបស់យើង និងជាការពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជាប់តំបន់ឆ្នេរ ភោជ​នីយដ្ឋាន អាហារដ្ឋាន ក៏ដូចជាអ្នកទេសចរ ទាំងអស់ចូលរួម យកចិត្តទុកដាក់លើបរិស្ថានរបស់យើង ព្រោះតំបន់ឆ្នេរនេះហើយ ដែលជាសក្តានុពលមួយ នៃវិស័យទេសចរណ៍របស់កម្ពុជា។

កញ្ញា Alja ម្ចាស់អាហារដ្ឋាន និងផ្ទះសំណាក់ Dream Catch Inn ដែលមានទីតាំងនៅលើ ឆ្នេរកោះរ៉ុងនោះ បានលើកឡើងថា កញ្ញាមានការសប្បាយចិត្ត ដោយបានឃើញសកម្ម​ភាព​របស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី និងអរគុណសម្រាប់ ការចូលរួមសម្អាត​បរិស្ថាននេះ។

សកម្មភាពសម្អាតបរិស្ថានឆ្នេរតូច កោះរ៉ុង នេះស្របតាមបេសកម្មរបស់ ព្រីនស៍ ហ្វាយ នែន ភីអិលស៊ី គឺចូលរួមក្នុងកិច្ចការពារ ​និងថែរក្សាបរិស្ថាន។ ព្រីនស៍ ក៏បានធ្វើរួចមកហើយ នូវការងារចាប់ផ្តើមដំបូង គឺការផលិត និងប្រើប្រាស់ទឹក ពិសារបរិសុទ្ធ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលជាប្រភេទទឹករ៉ែមាន ប្រយោជន៍ច្រើនដល់រាងកាយ។ ទឹកពិសារបរិសុទ្ធ ព្រីនស៍ ហ្វាយនែន ក៏ចូលរួមកាត់បន្ថយ កាកសំណល់មិនល្អ និងជួយកាត់បន្ថយការបំពុលបរិស្ថាន ហើយកន្លងមកគ្រឹះស្ថាន ក៏បានចូលរួមចំណែកលើកទឹកចិត្ត ដល់អ្នកការពារបរិស្ថាន ដែលបានសហការណ៍ ជាមួយក្រសួងបរិស្ថាន នឹងនៅតែបន្ត និងអញ្ជើញដៃគូពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីបានចូលរួមចំណែកក្នុង ការងារបរិស្ថាន នេះផងដែរ។ នៅពេលខាងមុខនេះ ព្រីនស៍ នឹងមានគម្រោងដាំកូនឈើ តាមសាលាមួយចំនួនហើយ និងបន្តធ្វើឲ្យបានច្រើន។ ជាងនេះទៅទៀត ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃ បុណ្យសិទ្ធមនុស្ស គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ព្រីនស៍​ ហ្វាយនែន ភីអិលស៊ី និងធ្វើការដឹកនាំ ក្រុមបុគ្គលិក និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ចូលរួមក្នុងការបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដើម្បីលើកកម្ពស់វិស័យមនុស្សធម៌ផងដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែល​ផ្តល់​​ទំនុកចិត្ត និងចូលរួមអភិវឌ្ឍសង្គម លើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមតាម​រយៈ​សេវា​ហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ និងបានទទួលអាជ្ញាប័ណ្ណសិទ្ធិស្របច្បាប់ លេខ ម.ហ-៥៨ ពីធនាគារជាតិ នៃកម្ពុជា មានអាសយដ្ឋានអគារលេខ ១៧៥CD មហាវិថីម៉ៅសេទុង សង្កាត់​ទួល​ស្វាយ​ព្រៃ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ៕




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]