វាពិតជាសុបិន្តដ៏អាក្រក់មួយ សំរាប់ឪពុកម្តាយគ្រប់រូបនៅពេលដែលជួបបញ្ហាបែបនេះ។

ប្តីប្រពន្ធមួយគូ​ ឈ្មោះ Tevita និង Glory កំពុងតែអង្គុយក្នុង ហាង McDonald ស្រាប់តែកូនស្រីដែលមានអាយុ មួយឆ្នាំរបស់ពួកគេបានឈ្លក់ អួល នឹងដំឡូងបារាំងបំពង។

ក្មេងស្រីតូចម្នាក់នេះបានឈប់ដកដង្ហើម ដែលធ្វើអោយឪពុកម្តាយនាងមានការព្រួយបារម្ភជាខ្លាំង និងបានរត់មកកាន់តុគិតលុយ ដើម្បីសុំអោយគេជួយ។

មើលតាមរូបភាពមិនគួរអោយជឿខាងក្រោមនេះ បុគ្គលិកជាច្រើនរួមទាំង អតិថិជនដទៃទៀត បាននាំគ្នាមកជួយ។ ខណៈដែលគេដាក់ក្មេងតូច Nevaeh នៅលើតុគិតលុយ មនុស្សទាំងអស់បានព្យាយាម រឹតខ្នងនាងយ៉ាងខ្លាំង ដើម្បីអោយអោយចំនិតដំឡូងបារាំងរបូតចេញមកវិញ។ ចំនែកម្តាយរបស់នាងវិញគឺកំពុង តែឈរយំ សំឡឹងមើលកូនរបស់នាងយ៉ាងតក់ស្លុតបំផុត។

រូបភាពមួយទៀត គឺឃើញមានមនុស្សម្នាក់ បានដាក់ត្រចៀករបស់គាត់ទៅជិតក្មេងស្រីនេះដើម្បី ពិនិត្យមើលថា នាងនៅមានដង្ហើមរឺក៏អត់។ អ្នកគ្រប់គ្រងភោជនីយដ្ឋាន James Hatcher បាននិយាយថា ពេលដែលគាត់ចាប់ផ្តើម ព្យាយាម​ធ្វើអោយដំឡូងបារាំងរបូតចេញ គឺក្មេងស្រីម្នាក់នេះចាប់ផ្តើម ស្លេកបាត់ទៅហើយ។

បុគ្គលិកសង្រ្គោះបន្ទាន់ បានផ្តល់ការនែនាំតាមទូរស័ព្ទ ទៅដល់បុគ្គលិក McDonald ។ ចំនែកអតិថិជនដែល បានបើកឡានកាត់មួយចំនួន ក៏បានឈប់ឡានដើម្បីចុះមកជួយផងដែរ។

អតិថិជនម្នាក់ឈ្មោះ Naomi Donovan បានអោយដឹងថា នៅពេលដែលខ្ញុំចាប់លើកនាង គឺនាងមានសភាពទន់អស់កំលាំង ស្លេកស្លាំង និង មិនដកដង្ហើម។ នាងនៅលើដៃរបស់ខ្ញុំ ហើយខ្ញុំបានសំលឹងមើលទៅឪពុកម្តាយរបស់នាង ដែលកំពុង ស្រែកយំ។

ក្មេងស្រីតូចម្នាក់នេះ បានចាប់ផ្តើមដកដង្ហើមម្តងទៀត ក្រោយពីការជួយដ៏ស្វិតស្វាញអស់រយៈពេល ៣នាទី។

បុគ្គលិកមន្ទីរពេទ្យបាននិយាយថា ក្មេងស្រីនេះកើតរោគប្រកាច់ ដែលជាហេតុនាំអោយនាងឈ្លក់។ នាងត្រូវបានសំរាកក្នុងមន្ទីរពេទ្យមួយ យប់។

ហេតុការណ៍មួយនេះវាបានកើតឡើងកាលពីខែមុន។

បុគ្គលិក McDonald ទាំងអស់គឺទទួលបានរង្វាន់ ចំពោះការប្រឹងប្រែងជួយក្មេងរបស់ពួកគេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]