ក្របខណ្ឌកំពូលក្នុងប្រទេសអង់គ្លេស English Premier League ជាការប្រកួតបាល់ទាត់ដ៏ធំ និងអស្ចារ្យ បំផុតដែលគ្រប់គ្នាមិន អាចរំលងបាន បានធ្វើឡើងកាល​ពី​ថ្ងៃ អាទិត្យ​ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ ​រវាង​​ក្រុមមាន ខ្នាយមាស Tottenham Hotspur FC និង ក្រុមតោខៀវ Chelsea FC ដោយបាន​ធ្វើការផ្សាយ​ បន្តផ្ទាល់​​នៅ​ SINGHA Stadium ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់​ពី​ម៉ោង​ 5 ល្ងាចតទៅ​​។​

SINGHA Stadium គឺ​ជា​ព្រឹត្តិការណ៍ជួប​ជុំ​​ទស្សនាការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​​ ដែល​​អ្នក​គាំទ្រ​​កម្ពុជា​ រាប់​ពាន់នាក់​​​​ទន្ទឹង​រង់​ចាំ ជា​កន្លែង​ដែល​អ្នក​គាំទ្រ​ទស្សនា​​ និង​ជួប​ជាមួយ​​បរិយាកាស​ដ៏​រំជើប​រំ​ជួល​ ពិតប្រាកដនៃ​ការ​ ប្រកួត​បាល់​ទាត់​​នៃ​​ក្រប​ខណ្ឌ​កំពូល​​​ ក្នុង​ប្រទេស​អង់គ្លេស​​។ អ្នក​ទស្សនា​ទាំង​អស់​ បាន​​ហ៊ោកញ្ជ្រៀវ​យ៉ាង​ កង​រំពង ​ដែល​​​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​ ចំពោះ​ក្រុម​ដែល​ខ្លួន​ ស្រឡាញ់​នៅ​មុខ​អេក្រង់​ដ៏​ធំ​​ ងាយ​ស្រួល​ទស្សនា​ រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាល​ស្មៅ​​នៃ​ ប្រទេស​អង់គ្លេស។​ អ្នក​គាំ​ទ្រ​នៅ​កម្ពុជា​ទាំង​អស់​សុទ្ធ​ តែ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់​ផ្អើលរបស់​ខ្លួន​ថា Singha Stadium គឺ​ពិត​ជា​កន្លែង​អស្ចារ្យ​បំផុត ​សម្រាប់​ការ​ជួប​ជុំ ​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​​​​។​

អ្វី​ដែល​កាន់​តែ​អស្ចារ្យទៅ​ទៀត​នោះ​ អ្នក​ចូល​រួម​ទាំង​អស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ ជាមួយ​នឹង​ការ​ ប្រគំ​តន្រ្តី​ពិសេស​ ដែល​មាន​ការ​ចូល​រួម​ សហការ​រវាង​​កំពូល​តារាចម្រៀង​​ ក្នុង​ប្រទេស​កម្ពុជា​​ដូចជា កញ្ញា មាស សុខសោភា និង លោក ជីមី ឃីស ដែលបាន​ធ្វើ​ឲ្យ​កក្រើក​ ឆាកតន្រ្តីទាំង​មូល​​​ ខណៈ​ ដែល​អ្នក​ទស្សនា​រាប់​ពាន់​ នាក់​នៅ​ខាងមុខ​ឆាក​​​​សប្បាយ​រីករាយ​​​ជាមួយ​ នឹង​ការ​ពិសា​ ស្រាបៀរសឹង្ហា ដ៏​ឆ្ងាញ់​ត្រជាក់ជាមួយមនុស្សជាទីស្រលាញ់​។

សូម​បញ្ជាក់​ថា​សម្រាប់​​ព្រឹត្តិការ​ណ៍​ដ៏ធំ​​ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ សំបុត្រ​ចូល​រួម​ទស្សនា​ មាន​តម្លៃ​ត្រឹម​តែ​ 6,000 រៀល​ប៉ុណ្ណោះ​ ​លោក​អ្នក​នឹង​ទទួល​បាន​ស្រាបៀរ សឹង្ហា​ 2 កំប៉ុង​ដោយ​ឥតគិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ ស្រាបៀរ​ សឹង្ហា​ក្នុង​តម្លៃ​ ពិសេស​ភ្ជាប់​ជាមួយ​ ការ​ផ្តល់​ជូន​​​​ផ្សេងៗ​ផងដែរ។​

លើស​​ពី​នេះ​ទៅ​ទៀត​ អ្នក​ចូល​រួមទាំង​អស់​​មាន​ឱកាស​ឈ្នះ​រង្វាន់​ទ្វេ​រដង​ពី​ ស្រា​បៀរ សឹង្ហា​​។ រាល់​ពេល​ជាវ​​ស្រាបៀរ​ សឹង្ហា លោក​អ្នក​នឹង​មាន​ ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់​ឆ្នោត​ និង​ឱកាស​ឈ្នះ​រង្វាន់​​ជា ច្រើន​ទៀត​ពី​ការ​កោស​​សន្លឹក​ប័ណ្ណដូច​ជា អាវយឺត​ Chelsea  កាបូប​ Chelsea តុក្កតា Chelsea មួក​ Chelsea បន្តោងសោរ SINGHA​ និង​ Chelsea ​ ក៏​ដូចជា​  ឆ័ត្រ និង​អាវ​យឺត​ SINGHA។ ​ក្រៅពីនោះ​លោកអ្នកអាចជាវ ស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបានឆ្នោតកោសផ្សង សំណាងចំនួន២សន្លឹក និង​ ១ថូធំតម្លៃ ​៣៥,០០០រៀល ទទួលបានឆ្នោតផ្សងសំណាងចំនួន៦សន្លឹក។

បន្ថែម​ពី​លើ​នេះ ក៏​នៅ​មាន​កម្មវិធី​ពិសេស​សម្រាប់​​អតិថិជន​របស់ស្រាបៀរ​ សឹង្ហា ដោយ​ការ​រាល់​ ការ​ជាវ​ស្របៀរ​ សឹង្ហា មួយ​កេស នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម​តែ​ 15 ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ទទួល​បាន​​សន្លឹក​ឆ្នោត​ និង​ការ​កោស​ប័ណ្ណ​ផ្សង​សំណាង​ចំនួន១២សន្លឹក។ អ្នក​ចូលរួម​ទាំង​អស់​ពិតជា ការ​រីករាយ​ចំពោះ​កម្មវិធី​នេះ​​យ៉ាង​ខ្លាំង ហើយ​ជាក់​ស្តែង​ “ការ​ជាវ​កាន់​តែ​ច្រើន​ បាន​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​” ពិត​ប្រាកដ​មែន​។

Singha Stadium កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​លីក​ កំពូល​របស់​អង់គ្លេស EPL៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា