ខេត្តបាត់ដំបង ៖ នារី​បរទេស​ម្នាក់ បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បង្ហាញ​ភាព​សិច​ស៊ី បន្ទាប់​ពីរ​ត់ទៅ​ជួយ​យុវជន​ម្នាក់​ដែល​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាច​ណ៍រ​ហូត​ដល់​សន្លប់ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ។

តាម​ប្រភព​ឱ្យ​ដឹង​ថា នារី​បរទេស​នោះ​កំពុង​ហែល​ទឹក​កម្សាន្ត​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ លុះ​ឃើញ​យុវជន​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​បុក​រថយន្ត បណ្ដាល​ឱ្យ​ដួល​សន្លប់ គាត់​ក៏​ស្ទុះ​ងើប​ចេញពី​អាង​ហែល​ទឹករ​ត់ទៅ​ជួយ​ជន​រង​គ្រោះ ។ ភ្លេច​គិត​ថា ខ្លួន​កំពុង​ស្លៀក​តែ​លី​អូ និង​អាវកាក់ ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​ផ្អើល​មើល​ស្ត្រី​បរទេស ជាង​មើល​ជន​រង​គ្រោះ ។ តែ​នេះ ជា​ទម្លាប់​របស់​ជនបរទេស​ទៅ​ហើយ តែ​សម្រាប់​ប្រទេស​ខ្មែរ គឺជា​រឿង​ចម្លែក ។

ទោះបីជា​យ៉ាងណា គេ​គ្រប់​ៗ​គ្នា​មានការ​កោត​សរសើរ​ចំពោះ​ទឹកចិត្ត​នារី​បរទេស​ខាងលើ ដែល​មានចិត្ត​ទុកដាក់​ក្នុង​ការ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ផង​ដែរ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]