រុស្សុី៖ សមាជិកសភារុស្សុីម្នាក់ មកពីគណបក្ស United Russia Party របស់លោកប្រធានាធិបតី Vladimir Putin បានស្លាប់ដោយសារការផ្ទុះគ្រាប់បែកមួយ នៅក្នុងរថយន្តជាមួយស្វាមី ដែលហេតុការណ៍នេះ កើតឡើងនៅទីក្រុង Novosibirsk កាលពីថ្ងៃទីសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សប្តាហ៍មុននេះ។

យោងតាមប្រភពពីសារព័ត៌មានបរទេស បានឲ្យដឹងថា ស្រ្តីរងគ្រោះ ត្រូវគេស្គាល់ឈ្មោះថា Oksana Bobrovskaya និងស្វាមី ត្រូវបានប្រទះឃើញស្លាប់ទាំងអាក្រាតកាយ នៅកៅអីខាងក្រោយនៃរថយន្ត Toyota RAV4 របស់ពួកគេ ក្រោយពេលដែលគ្រាប់បែកបានផ្ទុះរួច។ យោងតាមការធ្វើកោសល្យវិច័យ បានឲ្យដឹងថា អ្នកទាំងពីរបានកំពុងតែរួមរ័កគ្នាមុនពេលកើតហេតុ។

ជាជំហានដំបូង ប៉ូលិសបានដាក់ការសង្ស័យ ទៅលើបុរសជាស្វាមីរបស់លោកស្រី Oksana ដែលមានអាយុ ៣០ឆ្នាំ គឺជាអ្នកចុចបំផ្ទុះគ្រាប់បែកដោយផ្ទាល់តែម្តង ដោយសារតែភ្លើងប្រច័ណ្ឌ ព្រោះលោកធ្លាប់ចោទអ្នកស្រី Oksana ថាបានលួចផិតក្បត់ ទៅទាក់ទងជាមួយនឹងបុរសមានទ្រព្យស្តុកស្តម្ភម្នាក់ មុនពេលកើតហេតុ។

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយានេះ បានស្លាប់ដោយបន្សល់ទុក នូវកូនស្រីអាយុ ៤ឆ្នាំម្នាក់។ ក្រៅពីតំណែងជាសមាជិកសភា អ្នកស្រី Oksana Bobrovskaya ក៏ជាអគ្គនាយករងនៃក្រុមហ៊ុនសំណង់ធំមួយ ហើយស្វាមីរបស់អ្នកស្រី ពុំំមានការងារធ្វើនោះឡើយ ដែលវាគឺហេតុធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមានភាពរង្គោះរង្គើរ រហូតដល់ជួបហេតុការណ៍អាក្រក់ដូចនេះតែម្តង។ តែទោះជាយ៉ាងណា បច្ចុប្បន្នប៉ូលិសកំពុងបន្ត ការសុើបអង្កេតទៅលើ ករណីនេះផងដែរ៕







ប្រភព lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]