ដោយសារតែកូនកំប្រុកតូចមួយក្បាលនេះ វាបានស៊ីច្រើនពេកទើបបណ្តាលអោយខ្លួនវា មិនអាចដកចេញពីរន្ធមួយនេះបាន។

ការជាប់ខ្លួនដកមិនចេញរបស់កូនកំប្រុកមួយនេះកើតឡើងនៅ ក្នុង​ប្រទេសអាល្លឺម៉ង់។ សត្វតូចល្អិតមួយនេះ មើលទៅហាក់ដូចជាភ័យខ្លាចងាប់ដោយម៉ូតូ រឺក៏ឡានកិន ដោយសារតែគំរបលូនេះ ស្ថិតនៅលើផ្លូវដែលគេបើកបរ។

ប៉ូលីសនៅក្នុងទីក្រុង Isernhagen ត្រូវបានអ្នកជិះម៉ូតូម្នាក់​ ទូរស័ព្ទរាយការណ៍អំពីសត្វកំប្រុក មួយក្បាលនេះ បន្ទាប់ពីវាបានរត់កាត់គាត់ និងទៅជាប់ខ្លួនក្នុងរន្ធតូចបែបនេះ។

ប៉ូលីសបានព្យាយាម ទាញវាចេញ ប៉ុន្តែមិនបានសំរេច។ បន្ទាប់មកក៏មានប៉ូលីសម្នាក់ទៀត បានលើកគំរបលូឡើង និង អោយម្នាក់ទាញ ម្នាក់រុញ វាចេញ ក៏ប៉ុន្តែនៅតែមិនបានលទ្ធផល។

សំណាងល្អមានស្រី្ត មេផ្ទះម្នាក់ បានយក ដបប្រេងឆា មកអោយប៉ូលីសធ្វើការលាប ទៅលើ ក និងខ្លួន របស់សត្វកំប្រុកមួយនេះ និងទីបំផុតគឺអាចទាញវាចេញមកបានដោយសុវត្ថិភាព។

ប៉ូលីសម្នាក់បាននិយាយថា យើងចង់នាំវាទៅពេទ្យសត្វដើម្បីពិនិត្យមើល ប៉ុន្តែវាបានរត់យ៉ាងលឿនចូលក្នុងសួនច្បារ និងឡើងទៅលើដើមឈើ ដែលប្រហែលជាកន្លែងវារស់នៅ បន្ទាប់ពីវាបានរួចខ្លួនពីរន្ធនោះ។

 

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]