រុស្ស៊ី៖ រុស្ស៊ីបានប្រកាស ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើទួកគី បន្ទាប់ពីយន្តហោះចម្បាំង របស់ខ្លួនត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះចំបាំងរបស់ទួកគី នៅលើព្រំដែនស៊ីរ៊ី ខណ:ដែលរុស្ស៊ីថែមទាំងបាន ដាក់ពង្រាយមីស៊ីលការពារអាកាស S-400 នៅមូលដ្ឋានទ័ពអាកាស Hmeymin ក្នុងប្រទេសស៊ីរ៊ី ទៀតផង។

យោងតាមវិបសាយរបស់វិមានក្រឹមឡាំង បានឲ្យដឹងថា វិធានការនេះនឹង ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ ការនាំចូលផលិតផលរបស់ទួកគី ទៅក្នុងប្រទេសរុស្ស៊ី រួមទាំងប៉ះពាល់ដល់សហគ្រាសរបស់ទួកគី នៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ក្រឹត្យមួយដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Vladimir Putin បានប្រកាសថា នឹងផ្តាច់កតិកាសញ្ញាលើការហោះហើររវាងប្រទេសទាំងពីរផងដែរ។

លោកប្រធានាធិបតី របស់ប្រទេសតួកគី បានថ្លែងថាលោកសោកស្តាយខ្លាំងណាស់ ដែលយន្តហោះចំបាំង របស់ប្រទេសរុស្ស៊ីត្រូវបានបាញ់ទម្លាក់។ លោកប្រធានាធិបតីទួកគី Recep Tayyip Erdogan បានឲ្យដឹងទៀតថា គាត់មិនចង់ឲ្យឧបទ្ទវហេតុនេះកើតមានឡើយ ហើយលោកសង្ឃឹមថា វានឹងមិនកើតឡើងម្តងទៀតដែរ។ លោកបាននិយាយបែបនេះ បន្ទាប់ពីបើកកិច្ចប្រជុំ Climate Submit មុខទល់នឹងមុខ ជាមួយ​ប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin រួចមក នៅក្នុងទីក្រុងប៉ារីស។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Erdogan បានជួយបន្ថយកំហឹង របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ ដែលមុននេះ មេដឹកនាំទួកគីរូបនេះ បានព្រលយពាក្យព្រមានថា «រុស្ស៊ីកំពុងតែប្រលែងលេងជាមួយភ្លើង»៕

 
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

 
យន្តហោះរបស់រុស្ស៊ីដែលទួកគីបានបាញ់ធ្លាក់

វីដេអូខាងក្រោម៖ 

 

ប្រភព៖ Mirror

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]