ឥណ្ឌា៖ សេដ្ឋីជនជាតិ ឥណ្ឌាមួយរូប បានចំណាយ លុយយ៉ាងសំបើម ចំនួនប្រហែល ២១លាន ដុល្លារអាមេរិក ទៅលើពិធីរៀប អាពាហ៍ពិពាហ៍ របស់កូនប្រុសខ្លួន ដោយប្រារព្ធ ទៅរយៈពេល ៣ថ្ងៃនៅក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី។ 

នៅក្នុងពិធីនោះដែរ មានភ្ញៀវប្រហែល ៥០០នាក់ត្រូវបាន គេអញ្ជើញឲ្យ ចូលរួមដើម្បី អបអរសាទរ អាពាហ៍ពិពាហ៍ របស់កូន កំលោះឈ្មោះ Rohan Mehta និងកូនក្រមុំឈ្មោះ Roshni។ អាពាហ៍ពិពាហ៍ នេះបានចាប់ផ្តើម ឡើងកាលពីថ្ងៃពុធ បន្ទាប់ពីភ្ញៀវ បានជិះយន្តហោះ ផ្ទាល់ខ្លួនមក ពីជុំវិញពិភពលោក ហើយត្រូវបាន គេទទួលឲ្យ ស្នាក់នៅក្នុង សណ្ឋាគារដ៏ល្អៗ បំផុតនៅ ក្នុងទីក្រុង។ ម្យ៉ាងវិញទៀត នៅថ្ងៃនេះ មង្គលការ នឹងប្រារព្ធទៅនៅ Saint Square ហើយមានក្បួន ដង្ហែរដែលនាំមុខ ដោយកូនកំលោះ។ តែទោះជា យ៉ាងណាក៏មាន សារព័ត៌មានមួយ របស់អ៊ីតាលី បានចុះផ្សាយថា ក្រុមប្រឹក្សាទីក្រុង Florence បានបដិសេធ មិនអនុញ្ញាត ឲ្យកូនកំលោះ ជិះដំរីដើម្បី ធ្វើដំណើរមក កាន់រោងពិធី នោះទេដោយសារព្រួយ បារម្ភទៅលើសុខភាព និងសុវត្ថិភាព របស់មនុស្ស និងសត្វ ផងដែរ។ 

គួរបញ្ជាក់ផងដែរថា លោក Mehta គឺជាកូនប្រុស តែមួយគត់របស់លោក Yogesh Mehta ដែលលោក Yogesh Mehta មានទ្រព្យសម្បត្តិ សរុបចំនួន ៦២៣ លានដុល្លារ ដែលលោករកបាន ពីការបើកក្រុមហ៊ុន Petrochem ជាក្រុមហ៊ុន ចែកចាយសារធាតុគីមីចំរាញ់ ចេញពីឥន្ធនៈ ធំជាងគេនៅប៉ែកកណ្តាលនៃ ភាគខាងកើត។ ក្រៅពីនេះគេ ក៏ជឿជាក់ថាកូន ប្រុសរបស់លោក នឹងកាន់តួនាទី កាន់តែធំជាងមុន នៅក្នុងក្រុមហ៊ុននេះ បន្ទាប់ពីគេបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក អាជីវកម្មពីសហរដ្ឋអាមេរិក។ 

បច្ចុប្បន្នលោក Rohal ដែលជាកូនកំលោះ គឺជាម្ចាស់ក្រុមហ៊ុន ពិធីការឈ្មោះ Raging Tiger ដែលទទួល រៀបចំការប្រគុំតន្ត្រី និងពិធីជប់លៀង ជាច្រើនទូទាំងអារ៉ាប់រួម ខណៈដែលប្រពន្ធថ្មីថ្មោងរបស់លោក ដែលចាប់កំណើត និងរស់នៅក្នុងទីក្រុងឡុងដ៍ គឹជាម្ចាស់ក្រុមហ៊ុន Fashion មួយផងដែរ៕













ប្រភព៖ Mirror

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]