ភ្នំពេញ៖ តារាចម្រៀង ស្រីជួរមុខ កញ្ញា សុគន្ធ និសា ត្រៀមនឹង វាយលុកទីផ្សារ ចម្រៀងសារជាថ្មី ជាមួយនឹងអាល់ ប៊ុមទោល របស់ខ្លួន នៅក្នុងផលិតកម្មថោន។

កាលពីពេលថ្មីៗនេះ ផលិតកម្មថោន បានផ្សព្វផ្សាយ ចេញលក់ជាផ្លូវការ នូវអាល់ប៊ុុមថ្មីពី កញ្ញា សុគន្ធ និសា សុទ្ធ។ អាល់ប៊ុមនេះ ហាក់ទទួលបាន ការគាំទ្រខ្លាំង ពីទស្សនិកជន ដោយសារបទក្នុងនោះ មាន៨បទ ជាបទដែលមាន ទំនុកភ្លេង និងទំនុកច្រៀងនិពន្ធថ្មី។ លើសពីនេះទៅទៀត នេះក៏ជាលើក ទីមួយដែរ នារយៈពេល៣ឆ្នាំ នៅក្នុងផលិកកម្ម ថោននេះ សម្រាប់ ការផលិតអាល់ប៊ុម ម្នាក់ឯងឲ្យទៅ កញ្ញាសុគន្ធ និសា ទើបធ្វើឲ្យមាន ការអបអរសារទរ និងគាំទ្រពី ទស្សនិក ជនជាច្រើន។ ម្យ៉ាងវិញទៀត បទចម្រៀងភាគ ច្រើននៅក្នុង អាល់ប៊ុមនេះ សុទ្ធសឹងជាបទ មនោសញ្ចេតនា ដូចជាបទ "ស្រលាញ់បង គឺជាកម្មរបស់អូន" និងបទ "ចង់ក្លាយជា មនុស្សអត់បេះដូង" ជាដើម ដែលជាការទន្ទឹងរង់ចាំ របស់ទស្សនិកជន ពីកញ្ញា សុគន្ធ និសា។ ទោះជាយ៉ាងណា មកទល់ពេលនេះ គេមិនទាន់ឃើញកញ្ញា សុគន្ធ និសា ច្រៀងផ្សព្វផ្សាយ អាល់ប៊ុមថ្មី របស់ខ្លួននៅក្នុង ការប្រគុំតន្រ្តី ណាមួយនៅឡើយទេ ប៉ុន្តែសន្ទុះនៃ ការគាំទ្រក្នុង អ៊ីនធើណេតបានផ្ទុះឡើង បាត់ទៅហើយ។

គួររំលឹក ផងដែរថា កញ្ញា សុគន្ធ និសា ធ្លាប់ចេញអាល់ប៊ុម ទោលរបស់ខ្លួន ពីរដងរួចមកហើយ នៅក្នុង ផលិតកម្មរស្មីហង្សមាស ហើយកេរ្តិ៍ឈ្មោះ របស់កញ្ញា នៅពេលនោះ ក៏ល្បីល្បាញ ខ្លាំងណាស់ដែរ។





 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា