រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​ម្នាក់​បង្ខំចិត្ត​លោត​ពីលើ​ ស្ពាន​ព្រែក​ព្នៅ​ ទៅ​ក្នុង​ទឹក តែ​ត្រូវ​សមត្ថកិច្ច​ ឃាត់ខ្លួន​បាន ។ ជន​នោះ​ជិះ​ម៉ូតូ​ម៉ាក PCX ដែល​លួច​បាន​កាលពី​យប់ ហើយ​ត្រូវ​សមត្ថកិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង និង​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ។

ហេតុការណ៍​ចាប់ចោរ​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​លើ​ស្ពាន​ព្រែក​ព្នៅ​ផ្នែក​ខាងកើត ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ។

ជនសង្ស័យ​ឈ្មោះ​ស៊ុន ប៊ុ​ន​ធឿ​ន អាយុ​២៧​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ ចំណែក​ម្ចាស់​ ម៉ូតូ​ឈ្មោះ​ប៉ូ សុវណ្ណ​ទី អាយុ​២២​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៣៥៥ មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ចោរ​៣​នាក់​បាន​គាស់​ផ្ទះ​លួច​ម៉ូតូ​ម៉ាក​PCX ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-7666 កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។

ចំពោះ​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក ។ បន្ទាប់​ពី​គាស់​ផ្ទះ​ លួច​ម៉ូតូ​បាន​ហើយ ជនសង្ស័យ​យក​ម៉ូតូ​ នោះ​ទៅ​លាក់​ទុក​នៅ​ម្តុំ ​វត្ត​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ តាម​រយៈ​GPS បំពាក់​ជាប់​ម៉ូតូ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ ស្នងការដ្ឋាន​ រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​រុករក​ នៅ​ម្តុំ​វត្ត​ទួល​សង្កែ អស់​មួយ​ព្រឹក ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ខណៈ​សមត្ថកិច្ច​ដកខ្លួន​ទៅ​ហូប​បាយ ស្រាប់តែ​ ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ យក​ម៉ូតូ​ដែល​លាក់​ទុក ហើយ​ជិះ​គេចខ្លួន​ ឆ្ពោះទៅ​ព្រែក​លៀប​។ ស្រប​ពេល​នោះ​ ម្ចាស់​ម៉ូតូ​ដែល​សហការ​ជាមួយ​ សមត្ថកិច្ច​មើល​តាម​រយៈ​GPS ឃើញ​នៅ​ផ្លូវ​លេខ​៥៩៨ ក៏​ដេញ​តាម ព្រមទាំង​ ប្រកាស​តាម​វិទ្យុទាក់ទង​ទៅ​នគរបាល​ ខណ្ឌឫស្សីកែវ និង​ជ្រោយចង្វា ឲ្យ​ជួយ​ស្ទាក់​ចាប់ ។

ខណៈនោះ​សមត្ថកិច្ច​បាន​ស្ទាក់​រថយន្ត​ឲ្យ​ជួយ​បិទផ្លូវ​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ ដើម្បី​ស្ទាក់​ចាប់​ជន សង្ស័យ​ដែល​កំពុង​ជិះ​ម៉ូតូ​ គេចខ្លួន ឆ្លងស្ពាន​ទៅ​ខណ្ឌ​ជ្រោយចង្វា ។ ទោះជា​យ៉ាងណា​ក្តី​ ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ្លង​ផុត​ទៅ​ ប្រទះ​កម្លាំង​នគរបាល​ ខណ្ឌ​ជ្រោយចង្វា នៅ​គល់​ស្ពាន​ខាងកើត ដូច្នេះ​ហើយ​ក៏​ត្រឡប់​ ក្រោយ​ឡើង​ស្ពាន​វិញ ។ ដោយ​មានការ​ស្ទាក់​ចាប់​ទាំង​សងខាង​ស្ពាន និង​មានការ​ផ្ទុះអាវុធ​ ជា​ច្រើន​គ្រាប់ ធ្វើ​ឱ្យ​ជនសង្ស័យ​បង្ ខំចិត្ត​លោត​ចុះ​ហែល​ទឹក​គេចខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​ចេញ​ ទូក​ទៅ​ឃាត់ខ្លួន​បាន ។

ជនសង្ស័យ​រូប​នោះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា ដើម្បី​សាកសួរ​រួច​ ប្រគល់​ឱ្យ​ នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ បក្សពួក​ជនសង្ស័យ​បន្ត​ទៀត ។ នៅ​ពេល​សមត្ថកិច្ច​ ផ្ទុះអាវុធ​នោះ​ត្រូវ​ម៉ូតូ តែ​ពុំ​ត្រូវ​ជនសង្ស័យ​ទេ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]