ភ្នំពេញ ៖ ជនមិនស្គាល់មុខ មានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពជះទឹកអាស៊ីត ដាក់ប្រធានភូមិបឹង សាឡាង បណ្តាលឲ្យ រងរបួសធ្ងន់ កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ហើយត្រូវបាន សាច់ញាតិ ដឹកយកទៅសង្រ្គោះនៅ មន្ទីរពេទ្យកាល់ម៉ែត ។

លោក ទៀង ចាន់សា បានបន្តថា ជនរងគ្រោះឈ្មោះ ញ៉ឹម សូផាត ភេទប្រុស អាយុ៦៧ឆ្នាំ ទីលំនៅ ផ្ទះ៣៨១ ផ្លូវរថភ្លើង ក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ  ។

លោកអធិការបានបន្តថា  មុនកើតហេតុ ជនរងគ្រោះងើបពីសំរាន មកហាត់ប្រាណ នៅលើផ្លូវដើរមុខផ្ទះ ចំណែកឯ ជនសង្ស័យមានគ្នាពីរនាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក  ពេលធ្វើ សកម្មភាព រួចជិះម៉ូតូតាមបណ្តោយផ្លូវ រថភ្លើងគេចខ្លួនបាត់ ។ តែយ៉ាងក៏ដោយ នៅពេលនេះ កម្លាំងនគរបាល របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ ក្រុមជនដៃដល់ ។

ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា អាចជារឿងគំនុំ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងតែ ស្វែងរកជនល្មើស ដើម្បី ចាត់ការតាមច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]