នីការ៉ាហ្គា៖ ពិតណាស់ដែល មនុស្សគ្រប់រូប តែងតែខ្លាច ញញើតជាមួយនឹងពាក្យថា ពន្ធនាគារ ឬគុក ពេលខ្លះគ្រាន់តែ លឺថាគុកនោះ គឺញញើតខ្លាចរអាបាត់ទៅហើយ ពីព្រោះថានៅទីនោះ ជាកន្លែងដែលពោរពេញ ទៅដោយ ភាពឈឺចាប់​ និងភាពភ័យខ្លាច ។

យ៉ាងណាមិញ ពន្ធនាគារ La Modelo ដែលស្ថិតនៅក្នុងប្រទេសនីការ៉ាហ្គា ឯណោះវិញ ត្រូវបានគេ ចាត់ទុកថា ជាមហាពន្ធនាគារ ដ៏អនាធិបតេយ្យ និងអាក្រក់ជាងគេបំផុត នៅក្នុងតំបន់អាមេរិកឡាទីន ។ យោងទៅតាម បណ្តារូបភាព ដែលត្រូវបានបង្ហោះ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដោយ​អ្នកជាប់ពន្ធនាគារ នៅទីនោះតែម្តង បានបង្ហាញយ៉ាងច្បាស់ អំពីរូបភាពដ៏គួរឲ្យខ្លាច ជាទីបំផុត ជាមួយនឹងសកម្មភាព របស់មនុស្ស ដែលត្រូវបានឃុំឃាំងនៅទីនោះ ។

ឃើញថា បរិយាកាសនៅក្នុងពន្ធនាគារនោះ តូចចង្អៀត និងមានភាពកង្វក់ខ្លាំងណាស់ ទាំងអាហារនិង ទាំងកន្លែងដេកពួន ហើយមានអ្នកខ្លះ មានទាំងគ្រឿងញៀន យកទៅជក់នៅទីនោះផ្ទាល់តែម្តង ។ មួយវិញទៀត គេថែមទាំងឃើញ មានសង្វៀនប្រដាល់ សម្រាប់ឲ្យអ្នកនៅទៅនោះ ដែលភាគច្រើនឈរដោះអាវ ទស្សនា និងហ៊ោកញ្ជៀវ យ៉ាងអនាធិបតេយ្យ បំផុត ។ លើសពីនេះទៅទៀត មានអ្នកខ្លះ មានសត្វចញ្ចឹមផ្ទាល់ខ្លួន ខ្លះតែងខ្លួនជាមនុស្សស្រី និងខ្លះទៀត មានចំណីអាហារ និងរបស់របស់ប្រើប្រាស់ ដែលសុទ្ធសឹងតែ លួចនាំចូលមកក្នុងពន្ធនាគារ ខុសច្បាប់ទាំងអស់ រួមទាំងទូរស័ព្ទដៃ ដែលយកមកថតរូបទាំងអស់នេះផងដែរ ៕


ប្រភព៖ Dailymail

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]