ចិន៖ កាលពីពេលថ្មីៗនេះ ហេតុការណ៍ដ៏រន្ធត់ និងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង យ៉ាងចម្លែកបំផុត ដោយរថយន្តចំនួន ៣គ្រឿង ដែលកំពុងបើក នៅលើផ្លូវសុខៗ ស្រាប់តែផ្លោងឡើង ទៅលើអាកាស និងខ្ទាតថតក្រោយ ហាក់បីដូចជាមានអ្វី ចាប់លើកបោះ មកក្រោយវិញ អីចឹង។

ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវមួយ ក្នុងទីក្រុង Xingtai ប្រទេសចិន និងត្រូវបានបង្ហោះ ទៅលើគេហទំព័រ LiveLeak ផងដែរ។

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ នូវហេតុការណ៍ យ៉ាងស្តែងបំផុត ដោយរថយន្តចំនួន ៣គ្រឿង ដែលកំពុងតែ បើកនៅលើផ្លូវសុខៗ ស្រាប់តែផ្លោងឡើង ទៅលើអាកាស និងខ្ទាតថតក្រោយ ហាក់បីដូចជាមានអ្វី ចាប់លើកបោះ មកក្រោយវិញ រួចក៏ធ្លាក់ចុះមកដី ដោយខ្លះក្រឡាប់ ប៊ះជើង នៅលើផ្លូវតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រភពណាមួយ បានបញ្ជាក់ច្បាស់ ចំពោះហេតុការណ៍ ដ៏ចម្លែក និងមិនធ្លាប់កើតមាន នេះឡើយ ប៉ុន្តែមានប្រព័ន្ធផ្សព្វផ្សាយចិន មួយចំនួន បានរាយការណ៍ ឲ្យដឹងថា ហេតុការណ៍នោះ គឺបណ្តាលមកពី ការទាក់ខ្សែដែក ដែលគេបានចាប់ភ្ជាប់ កាត់ទទឹងផ្លូវ នៅកន្លែងកើតហេតុ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]