ចិន៖ ហេតុការណ៍មួយ ដែលកូនក្រមុំមួយរូប ត្រូវបានបៀតបៀនកេរ្តិ៍ខ្មាស ដោយមនុស្សប្រុស មួយក្រុម ដែលជាភ្ញៀវចូលរួម ក្នុងពិធីមង្គលការរបស់នាង កំពុងទទួលបានការរិះគន់ជាខ្លាំងនៅ ក្នុងប្រទេសចិន នាពេលថ្មីៗនេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុង ពិធីមង្គលការមួយ​ដែល បានធ្វើឡើង ក្នុងខេត្តហៃណាន ភាគខាងត្បូង ប្រទេសចិន ។


តាមរយៈវីដេអូឃ្លីប ដែលថតពីសកម្មភាពនេះ និង បង្ហោះពេញបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា បុរសម្នាក់ បាននឹងកំពុង លូកដៃចូលក្នុង រ៉ូបរបស់កូនក្រមុំ ខណៈមនុស្សប្រុសច្រើននាក់ទៀតបាន ស្រែកបន្ទរឡើង ថា «ស្ទាប ស្ទាប » ដែលធ្វើកូនក្រមុំអៀន យ៉ាងខ្លាំងក្នុងពេលនោះ ។ បន្ទាប់មក កូនក្រមុំខំយកដៃទប់ដែរ តែភ្ញៀវទាំង នោះ ក៏ទាញដៃកូនក្រមុំ ដើម្បីឲ្យបុរសនោះ លូកបន្តទៀត  ហើយកូនក្រមុំក៏ព្យាយាម បាំងមុខ ពីទូរសព្ទផងដែរ ។

ប្រភពដដែលបានឲ្យដឹងថា សកម្មភាពនេះ ជាល្បែងកំសាន្តម្យ៉ាងក្នុងពិធីមង្គលការ ដែល ភ្ញៀវប្រុសៗ លេងសើចជាមួយកូនក្រមុំ ដោយ ធ្វើជាសែ្វងរកសណ្តែកដី ដែលបានធ្លាក់ចូលក្នុងរ៉ូបការ របស់កូនក្រមុំនេះ ។

ប៉ុន្តែក្រោយពី រូបភាពក្នុងវីដេអូនេះ បានត្រូវចែកចាយពេញបណ្តាញសង្គម  មហាជនជាច្រើន បានរិះគន់ទង្វើនេះ និងចាត់ទុក សកម្មភាពនេះ ជាទង្វើអសីលធម៌ និងធ្វើឲ្យជនរងគ្រោះ​ រងភាពអាម៉ាស់ ហើយការលេងសើច បែបនេះ គួរតែត្រូវបានហាមឃាត់ និង លុបចោល ពីក្នុងកម្មវិធីពិធីមង្គលការ៕

ទស្សនាវីដេអូខាងក្រោមនេះ ៖


ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]