កណ្តាល៖ ប្រជាពលរដ្ធបានប្រទះឃើញសាកសពស្រ្តីម្នាក់ ស្លាប់អណ្តែតទឹកតាមមាត់ទ្លេមេគង្គ ហើយមករាយការណ៍​ ជូនមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើង នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១០.០នាទី ស្ថិតនៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ពាក់អាវវាល ខ្លៀកពណ៍ខ្មៅ ខោកាបូយពណ៍ខ្មៅ។

លោក ប៉ា សំអិត អធិការនរគរបាលស្រុក និយាយថា ប្រជាពលរដ្ធទៅបង់សំណាញ់ ហើយជួបប្រទះ និងបានរាយការណ៍ មកសមត្ថកិច្ច។ មន្ត្រីបច្ចេកទេស ដែលចុះទៅធ្វើការ ត្រួតពិនិត្យ ឲ្យដឹងថា ពុំឃើញមានស្លាក ស្នាមឃាតកម្មទេ និងបានប្រគល់សាក សពអោយអាជ្ញារឃុំ បញ្ចុះរង់ចាំគ្រួសារ មកយកទៅធ្វើ បុណ្យតាមប្រពៃណី៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]