ខ្សែភាពយន្ត Victor Frankenstein ដែលដំណាលពីរឿងនិទានរន្ធត់ដ៏ល្បីល្បាញមួយ និយាយអំពីអ្នកវិទ្យាសាស្ត្រ មួយឈ្មោះថា Victor Frankenstein និង កូនសិស្សរបស់គាត់ ឈ្មោះថា Igor Strausman ដែលអ្នកទាំងពីរមានជំនឿជឿជាក់ទៅ លើការសង្គ្រោះជីវិតមនុស្សតាមរយៈ ការស្រាវជ្រាវទៅលើភាពអមតៈ របស់ជីវិតមនុស្ស។ តែដោយសារតែការពិសោធន៍របស់ Victor ជ្រុលហួសហេតុពេក ធ្វើឲ្យភាពងប់ងល់របស់ គេបង្កើតទៅជាលទ្ធផលដ៏គួឲ្យ ខ្លាចរអាមិនគួរឲ្យនឹកស្មានដល់។ ហើយមានតែ Igor ប៉ុណ្ណោះដែលអាចអូសទាញលោកគ្រូរបស់គេ ចេញពីអំពើឆ្កួតលីលានេះ និងជួយជីវិត Victor ពីបិសាចកំណាចនោះ។

Victor Frankenstein ជាស្នាដៃផលិតរបស់អ្នកដឹកនាំរឿងលោក Paul McGuigan និងចូលរួមសម្តែងដោយ តារាល្បីៗជាច្រើនរូបដូចជា លោក James McAvoy សម្តែងជា Victor Frankenstein និងលោក Daniel Radcliffe ដែលល្បីល្បាញតាមរយៈ ខ្សែភាពយន្ត Harry Potter សម្តែងជា Igor Strausman នៅក្នុងភាពយន្តនេះ។

ទស្សនា Trailer នៅទីនេះ 

ចង់ដឹងថា ការបង្កើតបិសាចរបស់ Victor Frankenstein គួរឲ្យខ្លាចខ្លាំងប៉ុណ្ណា កុំភ្លេចមកទស្សនា Victor Frankenstein នៅគ្រប់រោងភាពយន្ត ហើយដើម្បីទទួលបាន ពត៌មានលម្អិត ពីភាពយន្តនេះ និងពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]