The Good Dinosaur រឺ Arlo ដាយណូស័រចិត្តល្អ ដក់ស្រង់ចេញពីដំណើរផ្សងព្រេងនៅក្នុងពិភព ដែលពោរពេញដោយសត្វ ដាយណូស័រ របស់សត្វដាយណូស័រ ប្រភេទ Apatosaurus មួយក្បាលឈ្មោះ Arlo ដែលបានបង្កើតចំណង មិត្តភាពជាមួយនឹងដើមកំណើត មនុស្សដំបូងគេបំផុតឈោ្មះថា Spot។ នៅក្នុងដំណើរផ្សងព្រេងនេះ Arlo បានស្វែងរកឃើញនូវវិធី ដែលធ្វើឲ្យគេលែងមានភាពភ័យខ្លាច និងរកឃើញនូវសមត្ថភាពពិតរបស់គេ។


The Good Dinosaur គឺជាភាពយន្តគំនូរជីវចលថ្មីរបស់ Disney សហការជាមួយនឹង Pixar ដែលធ្លាប់ទទួលបានការកោដ សរសើរបន្ទាប់ពីភាពយន្ត គំនូរជីវចលចំនងជើង Inside Out ដែលទើបតែចេញកាលពីកន្លងទៅនេះ។ The Good Dinosaur គឺជាស្នាដៃនិពន្ធ និងដឹកនាំដោយលោក Peter Sohn ដែលចូលរួមបញ្ចូល សម្លេងដោយ Raymond Ochoa ជាតួ Arlo និង Jack Bright ជាតួ Spot និងតារាជាច្រើនទៀត។

ទស្សនា Trailer នៅទីនេះ

ចង់ដឹងថា Arlo ជាដាយណូស័រចិត្តល្អខ្លាំងប៉ុណ្ណា កុំភ្លេចមកទស្សនា The Good Dinosaur នៅគ្រប់រោងភាពយន្ត ហើយដើម្បីទទួលបានពត៌មានលម្អិត ពីភាពយន្តនេះ និងពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោក អ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]