ចិន៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបានទស្សនា វីដេអូដ៏រន្ធត់មួយខ្សែ ដែលបង្ហាញពី កូនកណ្តុរទើបនឹងកើត ជាច្រើនក្បាល ត្រូវគេរៀបចំ សម្រាប់អាហារពេលល្ងាច នៅលើតុ។

វីដេអូដ៏គួរឲ្យរន្ធត់នោះ ត្រូវបានបែកធ្លាយ ពាសពេញបណ្តាញ អ៊ីនធឺណែត នៅក្នុងប្រទេសចិន ហើយគេជឿជាក់ថា វីដេអូនោះបានថត នៅក្នុងភោជនីយដ្ឋាន មួយកន្លែង នៅតំបន់ San Zhi Er ស្ថិតក្នុងខេត្ត Guangdong ភាគខាងត្បូង នៃប្រទេសចិន ដោយគេយក កូនកណ្តុរទើបនឹងកើត មកហូបទាំងរស់ និងជ្រលក់ជាមួយ ទឹកជ្រលក់។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា វីដេអូនោះ ត្រូវបានថត នៅទីណា និងនៅពេលណា ប៉ុន្តែវីដេអូនោះ មានចំនួនអ្នកទស្សនា រហូតដល់ទៅ ៧.៤លានដង ឯណោះ ចាប់តាំងពីបាន បែកធ្លាយនៅលើ បណ្តាញវីដេអូចិន Miaopai កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ។

យ៉ាងណាមិញ មនុស្សជាច្រើន ដែលបានទស្សនា វីដេអូនោះរួច បាននិយាយថា ពួកគេមានអារម្មណ៍ថា ខ្ពើមរអើម ខ្លាំងណាស់ ខណៈមនុស្ស មួយចំនួនតូចបាននិយាយថា ពួកគេធ្លាប់សាកល្បង រួចមកហើយ ហើយវាមានរសជាតិ ឆ្ងាញ់ណាស់៕


ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]