កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីកូរ៉េ Kyungri  ក្នុងក្រុម 9MUSES បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល ពេលបានឃើញ រូបថតកាលនៅរៀនរបស់នាង។

ចំពោះរូបថតនៅជាសិស្ស  របស់តារាស្រីរូបនេះ ត្រូវបានល្បីខ្ទរខ្ទារពេញអនឡាញ ហើយក៏មានមតិជាច្រើន បានគិតថា នាងធ្លាប់វះកាត់កែសម្ផស្ស។

បើយោងតាមគេហទំព័រ Koreaboo ឲ្យដឹងថា សម្រស់របស់នាង Kyungri  ប្រហែលជាមិនមែន សម្រស់ពីធម្មជាតិនោះទេ ព្រោះថារូបថតពីមុន និងបច្ចុប្បន្នពិតជាខុសគ្នាយ៉ាងខ្លាំង។

ទន្ទឹមនឹងនោះដែរ អ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិថា ការផ្លាស់ប្តូរមុខមាត់នេះ ប្រហែលមកពីការតមចំណីអាហារ និងការតុបតែងមុខជាដើម។ ប៉ុន្តែអ្នកខ្លះទៀត បាននិយាយថា នាង Kyungri  បានវះកាត់កែសម្ផស្ស ដើម្បីឲ្យកាន់តែស្រស់ស្អាត។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រ បានតបតទៅកាន់ពាក្យចចាមអារ៉ាមកែសម្ផស្ស​ របស់នាង Kyungri នោះដែរថា៖

"តារាល្បីៗជាច្រើននាក់ តែងមានការផ្លាស់ប្តូរមុខមាត់របស់ខ្លួន ខ្លាំងជាងនេះទៅទៀត"

"ការសម្រកទម្ងន់ និងការតុបតែងមុខ អាចផ្លាស់ប្តូរបែបនេះ"



ខាងឆ្វេងជារូបថតកាលនៅរៀន និងខាងស្តាំ ជារូបថតបច្ចុប្បន្ន  របស់នាង Kyungri 





ប្រភព lollipop
ដោយ៖ កា
ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]