ចិន៖ កាលពីពេលថ្មីៗនេះ មនុស្សយន្តមួយគ្រឿង ដែលមានរហ័ស្សនាមថា “មនុស្សយន្តសិចស៊ីបំផុត លើពិភពលោក” បានបង្ហាញខ្លួន នៅក្នុងកម្មវិធី តាំងពិពណ៌មនុស្សយន្តមួយ នៅក្នុងទីក្រុងប៉េកាំង ដោយបានទាក់ទាញ មនុស្សជាច្រើន ឲ្យមកចោមរោមមើល និងសរសើរ មិនដាច់ពីមាត់ឡើយ។


មនុស្សយន្ត Android Geminoid F

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយន្តនោះ មានឈ្មោះថា “Android Geminoid F” ត្រូវបានគេផលិតឡើង មានរូបរាង និងមុខមាត់ ដូចជាមនុស្សស្រី យ៉ាងស្រស់ស្អាត និងសិចស៊ី ហើយបានបង្ហាញខ្លួន នៅក្នុងកម្មវិធីតាំងពិពណ៌ “World Robot Exhibition” នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅក្នុងសប្តាហ៍នេះ។

លោក Hiroshi Ishiguro អ្នកបង្កើតមនុស្សយន្ត Android Geminoid F នៅឯសកលវិទ្យាល័យ Osaka University ក្នុងទីក្រុង Suita ប្រទេសជប៉ុន បានឲ្យដឹងថា «Android Geminoid F គឺជាតារា ដែលទាក់ទាញហ្វូងមនុស្ស ឲ្យចោមរោមមើល , ថតរូប និង និយាយ ជាមួយនាង នៅក្នុងកម្មវិធី តាំងពិពណ៌នោះ។ មនុស្សមួយចំនួន ក៏បានកត់សម្គាល់ ដែរថា Android Geminoid F គឺ សិចស៊ី»។

យ៉ាងណាមិញ អ្នកបង្កើតជនជាតិជប៉ុន រូបនេះ នៅតែគិតថា មនុស្យយន្ត Android Geminoid F នៅតែមិនទាន់ល្អ ពេញលេញ ថ្វីបើនាង មានរូបរាង ដូចមនុស្សពិតប្រាកដ, ល្អគន់ និងមានទេពកោសល្យ ខាងសម្តែង ក៏ដោយ។

ជាមួយគ្នានេះដែរ លោក Kohei Ogawa ជំនួយការ របស់លោក Hiroshi Ishiguro បាននិយាយថា «គោលដៅចុងក្រោយ របស់យើង គឺត្រូវធ្វើឲ្យ មនុស្សយន្ត Android Geminoid F មានបញ្ញា។ ប្រព័ន្ធសម្គាល់សម្លេង មួយចំនួនធំ នៅមិនទាន់ដំណើរការ នៅឡើយ ជាពិសេស នៅពេលស្ថិតក្នុងបរិយាកាស ដែលមានមនុស្ស ឬសម្លេងរំខានច្រើន។ នៅពេលអនាគត យើងនឹងបង្កើតប្រព័ន្ធ AI (បញ្ញាសប្បនិមិត្ត) ដ៏ល្អឥតខ្ចោះ មួយចំនួន ទៅឲ្យ មនុស្សយន្ត Android Geminoid F នេះ»៕


ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]