កីឡាករកម្ពុជា Keng Samorn បានប្រកួតរត់អត្តពលកម្មចម្ងាយ ៨០០ ម៉ែត្រ ក្នុងជុំទី ១ ក្នុងកីឡាអូឡាំពិក ២០១២ វេលាម៉ោង ៧ ល្ងាច (ម៉ោងនៅភ្នំពេញ) នៅថ្ងៃច័ន្ទ ទី ៦ ខែ សីហា ឆ្នាំ ២០១២។ កីឡាករកម្ពុជាមាន អាយុ ២៩​ ឆ្នាំ កម្ពស់ ១៧០ សង់ទីម៉ែត្រ និង ទម្ងន់ ៦០ គីឡូក្រាម។ កីឡាករ Keng Samorn រត់ក្នុងក្រុមទី ២ ខ្សែរបន្ទាត់ទី ៣ ដែលមានកីឡាករ ៧ នាក់ផ្សេងទៀត ក្នុងនោះគឺមានកីឡាករ David Lekuta Rudisha ដែលជាម្ចាស់ឯកទក្តកម្មពិភពលោក ១ នាទី ៤១ វិនាទី និង ០១ មកពីប្រទេស Kenya។ លោក Keng Samorn បានរត់ ៨០០ ម៉ែត្រក្នុងរយៈពេល ១ នាទី​៥៥ វិនាទី​ និង ២៦ ទទួលបានលេខ ៨ ។

ក្នុងវីដេអូខាងក្រោម កីឡាករ Keng Samorn មានសម្លៀកបំពាក់ អាវពណ៌ទឹកក្រូច ដែលមានអក្សរ KIENG និង ខោពណ៌ខ្មៅ ។ សូមមើលរូប និង វីដេអូដូចខាងក្រោម៖

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]