អាមេរិក៖ ដុំភ្លើងសំកាំងលើផ្ទៃមេឃ ដែលគេសង្ស័យថាជាថាសហោះ ត្រូវបានអ្នករស់នៅទីក្រុង Conroe នៃរដ្ឋតិចសាស់ ថតជាប់ជាវីដេអូឃ្លីប នាវេលាពេលយប់ កាលពីថ្មីៗកន្លងទៅនេះ ហើយក៏ទទួលបានការចាប់អារម្មណ៍ ពីអ្នកនិយមតាមដានព័ត៌មានថាសហោះ ដោយមានការលើកឡើងថា វាអាចជាភស្តុតាងបន្ថែមនៃវត្តមានថាសហោះ នៅលើផែនដីផងដែរ។

ទិដ្ឋភាពដ៏កម្របានឃើញនេះ បង្ហាញអំពីដុំភ្លើងពណ៌ស ចំនួន ៦គ្រាប់ បានកំពុងតែហោះពេញផ្ទៃមេឃ។ នៅក្នុងវីដេអូ គេអាចស្តាប់លឺបុរសម្នាក់និយាយថា៖ «ប៉ា.. ដូចជាមានអ្វីធ្លាក់ពីលើមេឃមក...ជួយបិទភ្លើងឲ្យខ្ញុំបន្តិច»៕ ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្ត មើលវីដេអូខាងក្រោម៖

ប្រភព៖ Mirror

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]