ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្បែរ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​​តែ​ម្នាក់ឯង បន្ទាប់​ពី​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​​ រថយន្ត​រេ​ចង្កូត ក្រឡាប់​​ធ្លាក់​ពីលើ​ថ្នល់ នៅ​ក្រុង​សិរី​សោភ័ណ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើងកាល​ពីវេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​២៦​ វិច្ឆិកា ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រខាងកើត​ភូមិ​សាលា​ក្រៅ ចម្ងាយ​១០​ម៉ែត្រ ក្នុង​សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ​។​

តាម​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ​​សព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សូ សុផល ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​តាម​ការ​ឲ្យ​ដឹង ​អ្នកបើកបរ​​​អាច​នឹង​​​រង​របួសធ្ងន់ រួម​ទាំង​អ្នក​រួម​ដំណើរ​ម្នាក់​ទៅ​២​នាក់​ផង​ដែរ តែ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដឹក​ យក​ទៅ​មន្ទីរពេទ្យ​អស់​មុន​ពេល​ សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​ គឺ​ឃើញ​តែ​សព​ស្ត្រី​ម្នាក់​​ ដេក​ស្លាប់​នៅ​ក្បែរ​រថយន្ត​ប៉ុណ្ណោះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]