រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ឃាត់​ខ្លួ​ន​មុខ សញ្ញា​ជា​ក្រុម​ចោរ​លួច​រថយន្ត​ចំនួន​៥​នាក់ និង​ធ្វើការ​ដកហូត​រថយន្ត​ បាន​មក​វិញ​ចំនួន​៣​​គ្រឿង ។

ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​សុខ ចំរើន ហៅ​ណ​ន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​ជា សំណាង អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវលំ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ៣-​ឈ្មោះ​ទូច ច​ន្ថា អាយុ​៣៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣ ផ្លូវ​៥៣ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ៤-​ឈ្មោះ​ឃិ​ន សា​មុត អាយុ​២២​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​លេខ​២២ ផ្លូវ​៥៣ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ និង​៥-​ឈ្មោះ​ប្រឹង ធី ជា​អ្នក​រត់​ម៉ូតូ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ ក្នុងភូមិ​ព្រែក​ហូរ ឃុំ​តា​ខ្មៅ ខេត្តកណ្តាល ។

រថយន្ត​៣​គ្រឿង ដែល​ត្រូវ​ចោរលួច​មាន​១​គ្រឿង​ម៉ាក​Toyota Rav4 ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-0864 លួច​នៅ​ចំណុច​ផ្ទះ​លេខ​Fo3 ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព្រៃ​ទា បុរី​ញូ​ថោ​ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​៥ កក្កដា ២០១៥ វេលា​ម៉ោង​២​រំលង​អធ្រាត្រ មាន​ម្ចាស់​ឈ្មោះ​វង់ សាវ​តុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​ខាងលើ ជា​អ្នកលក់​គ្រឿង​សង្ហា​រឹម ។

ទី​២-​រថយន្ត​ម៉ាក Toyota Highlander ពណ៌​ខ្មៅ ស៊េរី​២០០១ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-6567 លួច​នៅ​ចំណុច​មុខ​ក្រុមហ៊ុន MSJASEA សេវា​សន្តិសុខ​ឯកជន ស្ថិត​នៅផ្ទះ​លេខ M16 ផ្លូវ​បេតុង បុរី​ញូ​វ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​០២ តុលា ២០១៥ មាន​ម្ចាស់​ឈ្មោះ​សុ​ភ័​ណ្ឌ សុ​ភក្ត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

ទី​៣-​រថយន្ត​ម៉ាក Camry ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-5795 លួច​នៅ​ចំណុច​មុខ​ផ្ទះ 319A ក្នុងភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]