ខេត្តបាត់ដំបង ៖​ មនុស្ស​៣នាក់បាន​​​រងរបួស​ធ្ងន់ ក្នុងនោះ​ម្នាក់​ត្រូវ​​ស្លាប់ពេល​​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់​ពួកគេ​ ជួប​ហេតុ​ការណ៍​ផ្ទុះ​ មីន​​តោន​មួយ​ ខណៈ​ពួកគេ​កំពុង បើកម៉ាស៊ីន​ច្រូត​ស្រូវ​​ប៉ះ​ចំ​គ្រាប់មីន​​ បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង​ ០៩ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ភូមិ​សៀម ឃុំអម្ពិល​៥ដើម ស្រុកបរវេល ខេត្តបាត់ដំបង ។

ប្រភពបានឱ្យ​ដឹតងថា ជនរងគ្រោះទាំង​៣នាក់ ១-​ឈ្មោះ​វី សារួន អាយុ​២៧​ឆ្នាំ ជា​អ្នកបើកគោយន្ត (របួសធ្ងន់) មានទីលំនៅ​ ក្នុង​ភូមិ​ទួល​តាសុខ ឃុំបន្សាយ​ត្រែង ស្រុកថ្មគោល ២-​ឈ្មោះ​ដួល នួន អាយុ​៣២​ឆ្នាំ ជាកម្មករ (របួសធ្ងន់)​ និង​៣-​ឈ្មោះ​ឃឹម សីហា អាយុ​​៣២​​ឆ្នាំ ជា​ម្ចាស់ស្រែ (ស្លាប់) មានទីលំនៅ​ក្នុង​ភូមិ​ព្រៃទី២ ឃុំបរវេល ស្រុកបរវេល ។ រីឯម៉ាស៊ីន​ច្រូត​ស្រូវ​ បានរងខូចខាត​ច្រើន ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]